មាន App នេះមួយអាចកត់ត្រាប្រាក់ចំណូលចំណាយបានយ៉ាងស្រួល….
- 2017-12-26 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាន App នេះមួយអាចកត់ត្រាប្រាក់ចំណូលចំណាយបានយ៉ាងស្រួល….
ចន្លោះមិនឃើញ
មានចាប់អារម្មណ៍ពីការចំណាយរបស់យើងជារៀងរាល់ថ្ងៃនេះទេ? ដឹងថាមួយថ្ងៃៗយើងចាយប៉ុន្មានទេ? មួយខែយើងចាយអស់ប៉ុន្មាន? ចុះ១ឆ្នាំអស់ប៉ុន្មានដែរ? វាពិបាកនឹងចាំណាស់មែនទេ? ព្រោះថាការចំណាយរបស់យើងមិនទៀងទាត់ ពេលខ្លះយើងគ្រប់គ្រងការចំណាយទាំងនោះមិនបានផង។ អញ្ចឹង ថ្ងៃនេះសប្បាយដើរនឹងណែនាំកម្មវិធី Money Manager Pro Lite ក្នុងទូរស័ព្ទមួយ ដែលដូចជាសៀវភៅ ចំណូលចំណាយរបស់យើងចឹង។ ដោយយើងអាចកត់បានរាល់អ្វីដែលយើងបានចាយវាយប្រចាំថ្ងៃ ហើយនឹងចំណូលរបស់យើងដែលបានមក។ វាងាយស្រួលជាងយើងកត់ទុកក្នុងសៀវភៅ ព្រោះថា App នេះអាចបង្ហាញនូវការបូកសរុបប្រចាំខែ ប្រចាំថ្ងៃបាន។ ហើយមិនចំណាយពេលយូរក្នុងការកក់ត្រាទេ ។
កម្មវិធីMoney Manager Pro Lite ដែលមានអ្នកប្រើប្រាស់ច្រើនជាង ១០សែននាក់ នៅក្នុង App Store ដោយគ្រាន់តែ អ្នកដោនឡូត ហើយធ្វើការ Sign in បង្កើត ប្រភេទ Category ដែលអ្នកចំណាយ(អាចសរសេរបានច្រើនភាសា រួមទាំងអាចសរសេរភាសាខ្មែរបាន)។
អត្ថបទ៖ Mean Sila