ស្ករ​ និង​ អំបិល​ខាត់​ស្បែក​, មួយ​ណា​ល្អ​ជាង​?

  • 2017-12-27 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ដុះ​ខាត់​ដើម្បី​ជម្រុះ​នូវ​កោសិកា​ចាស់​ៗ​លើ​ស្បែក​ចេញ​គឺ​ជា​វិធី​ល្អ​មួយ​សម្រាប់​សម្អាត​នូវ​ភាព​កខ្វក់​លើ​ស្បែក​និង​រក្សា​ស្បែក​ឱ្យ​មើល​ទៅ​ក្មេង​ខ្ចី​ស្រស់​ថ្លា​។​ ស្ករ​ និង​ អំបិល​ដុះ​ខ្លួន​ល្អ​ដូច​គ្នា​ក្នុង​ការ​ដុះ​សម្អាត​ស្បែក​តែ​ពួក​វា​ទាំង​ពី​រប្រភេទ​នេះ​មាន​អត្ថប្រយោជន៍​ចំ​ពោះ​ប្រ​ភេទ​ស្បែក​ខុស​ៗ​​គ្នា​។

+អំបិល​ Scrub

  • មាន​ជាតិ​អំបិល​សមុទ្រ​ភាគ​ច្រើន​​ដែល​ជួយ​សម្អាត​សារធាតុ​កខ្វក់​និង​ជាតិ​ពុល​នៃ​ស្បែក​

  • ជា​ធម្មតា​គ្រើម​និង​ខាត់​ស្បែក​ខ្លាំង​ជាង​ស្ករ

  • មាន​ផ្ទុក​ជាតិ​រ៉ែ​

  • ទាម​ទារ​ការ​ផ្ដល់​សំណើម​ខ្លាំង​បន្ទាប់​ពី​ការ​ប្រើ​ប្រាស់​អំបិល​រួច​

  • កុំ​ប្រើ​នៅ​កន្លែង​ដែល​មាន​ស្នាម​របួស​ព្រោះ​វា​បណ្ដាល​ឱ្យ​មាន​ការ​ឈឺ​ចាប់​ឬ​ក្រហាយ

  • អាច​ប្រើ​បាន​១​ដង​ក្នុង​​១​សប្ដាហ៍​​

+ស្ករ​ Scrub

  • មិន​សូវ​គ្រើម​ដូច​អំបិល​ទេ​ ដូច​នេះ​វា​មាន​ការ​កកិត​តិច​ជាង​អំបិល (ល្អ​សម្រាប់​អ្នក​ដែល​មាន​ស្បែក​​ឆាប់​រង​ប្រតិកម្ម)

  • ជា​ប្រភេទ​​ Scrub តែ​មួយ​ដែល​អ្នក​អាច​ប្រើ​ចំពោះ​ស្បែក​មុខ​បាន​

  • មាន​​ជាតិ​រ៉ែ​តិច​ជាង​អំបិល​​ប៉ុន្តែ​មិន​ធ្វើ​ឱ្យ​ស្បែក​ស្ងួត​ដូច​អំបិល​ទេ

  • អាច​ការពារ​ស្បែក​មុខ​ពី​ជាតិ​ពុល​អាក្រក់​

  • ជួយ​ផ្ដល់​​ជាតិ​សំណើម​ដល់​ស្បែក​និង​ធ្វើ​ឱ្យ​ស្បែក​ទន់

  • អាច​ប្រើ​២ទៅ​៣​ដង​ក្នុង​១​សប្ដាហ៍​​​

ពេល​ដឹង​ពី​អត្ថ​ប្រយោជន៍​ខុស​ៗ​គ្នា​រវាង​ប្រភេទ​ Scrub ទាំង​ពីរ​ខាង​លើ​ហើយ​​អ្នក​អាច​ធ្វើ​ការ​ជ្រើស​រើស​​ទៅ​តាម​ប្រ​ប្រភេទ​ស្បែក​របស់​អ្នក​បាន​ហើយ​។​


ប្រភព៖ Trialsntresses ប្រែ​សម្រួល៖ Sin Sovannleakhena