ហេតុផល​នៅ​ពី​ក្រោយ​ជំងឺ​​ប្រេះ​កែង​ជើង​

  • 2017-12-28 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​ប្រេះ​កែង​ជើង​គឺ​ជា​បញ្ហា​ដែល​មនុស្ស​ភាគ​ច្រើន​កំពុង​ជួប​ប្រទះ​និង​បង្ក​ជា​ការ​ឈឺ​ចាប់​​និង​ការ​រមាស់​​ម៉្យាង​ទៀត​វា​ធ្វើ​ឱ្យ​កែង​ជើង​មិន​ស្អាត។ តើ​អ្នក​ចង់​ដឹង​ថា​ទង្វើ​អ្វី​ខ្លះ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ប្រេះ​កែង​ជើង​នេះ​ទេ?​

បញ្ហា​ប្រេះ​កែង​ជើង​បណ្ដាល​មក​ពី​កោសិកា​ចាស់​នៃ​ស្បែក​ដែល​ងាប់​​និង​ស្ងួត។​ ​នៅ​មាន​មូលហេតុ​​ច្រើន​ទៀត​ដូច​ជា​៖

១.​ជើង​សើម

អ្នក​ឧស្សាហ៍​បណ្ដោយ​ឱ្យ​ជើង​​ត្រូវ​ទឹក​ក្នុង​រយៈ​ពេល​មួយ​យូរ​ពេក​។ កាល​ណា​សកម្មភាព​នេះ​ចេះ​តែ​កើត​ឡើង​ជា​ញឹក​ញាប់​វា​មាន​ផល​ប៉ះ​ពាល់​ដល់​ស្បែក​កែង​ជើង​។​ ដូច​នេះ​អ្នក​គួរ​ពាក់​ស្បែក​ជើង​ការពារ​ជើង​របស់​អ្នក​ពី​ជាតិ​ទឹក​ចៀស​វាង​ការ​នៅ​ត្រាំ​ទឹក​យូរ​។​

២.​​ការ​បែក​ញើស​

ការ​បែក​ញើស​កែង​ជើង​ជាប់​ជា​ប្រចាំ​ក៏​មាន​ផល​ប៉ះ​ពាល់​​បណ្ដាល​ឱ្យ​មាន​ការ​ប្រេះ​កែង​ជើង​ដែរ​។​

៣.ដើរ​ជើង​ទទេ​

ការ​ដើរ​ដោយ​មិន​ពាក់​ស្បែក​ជើង​ញឹក​ញាប់​ធ្វើ​ឱ្យ​ផ្ទៃ​បាត​​ជើង​ជា​ពិសេស​កែង​ជើង​តែ​ម្ដង​​កកិត​​នឹង​ភាព​គ្រើម​ផ្សេង​និង​ភាព​កខ្វក់​នៃ​ដី​បង្ក​ជា​ការ​ប្រេះ​។

៤.​កោសិកា​ចាស់​ៗ​នៃ​កែង​ជើង​ឡើង​ក្រាស់

កាល​ណា​ស្បែក​នៃ​ជើង​ក្រាស់​បូក​រួម​នឹង​សម្ពាធ​ពេល​ដើរ​, ធ្វើ​ឱ្យ​ស្បែក​នោះ​មាន​ការ​ញែក​ចេញ​ពី​គ្នា​។​

៥.​កង្វះ​សារជាតិ​វីតាមីន​

អ្នក​គួរ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​​ចំណី​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​។​ ព្រោះ​ជំងឺ​ប្រេះ​កែង​ជើង​នេះ​អាច​បណ្ដាល​មក​ពី​ការ​បរិភោគ​អាហារ​ដែល​ខ្វះ​នូវ​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​។​​

៦.ពាក់​ស្បែក​ជើង​ដែល​ខុស​ទំហំ​ជើង​

ការ​ពាក់​ស្បែក​ជើង​ដែល​ធំ​​ជាង​ជើង​ឬ​តូច​ចង្អៀត​ពេក​នោះ​អ្នក​អាច​នឹង​ប្រឈម​នឹង​ការ​ប្រេះ​កែង​ជើង​។​​​​​


ប្រភព៖ Fixcrackedheels ប្រែ​សម្រួល៖ Sin Sovannleakhena