ល្អបំផុត! ទៅរៀន៣ប្រទេសកំពូលៗនេះ មិនអស់លុយមួយរៀល មានគ្រប់កម្រិត

  • 2017-12-27 10:02:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ យុវជន និង កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ជា​បន្តបន្ទាប់​អំពី​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស។ ខាង​ក្រោម​នេះ​ជា​អាហារូបករណ៍​ ៣​ប្រទេស​ផ្សេង​គ្នា កំពុង​ត្រូវ​ការ​និស្សិត​កម្ពុជា​ទៅ​សិក្សា៖

១. អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

​ក្រសួង​អប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ជប៉ុន​ បាន​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ ឆ្នាំ​២០១៨ ។ អាហារូបករណ៍​នេះ​នឹង​ផុត​កំណត់​ទទួល​ពាក្យ​នៅ​ថ្ងៃ​ទី ៨ ខែ​មករា ឆ្នាំ​២០១៨។ ចុចត្រង់នេះដើម្បីបំពេញបែបបទ

  • ដាក់ពាក្យ ៖ ស្ថាន​ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា

  • ទីតាំង​ផ្ដល់​ពាក្យ​អាហារូបករណ៍៖ ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍ អគារ​លេខ ៨០ មហា​វិថី​ព្រះ​នរោត្តម(ស្ថិត​នៅ​ក្នុង​ទីស្ដីការ​ក្រសួង​អប់រំ យុវជន និង​កីឡា)

ក្រៅ​ពី​អាហារូបករណ៍​ខាង​លើ សាកលវិទ្យាល័យ United Nations University នៃ​ប្រទេស​ជប៉ុន​​ក៏​បាន​ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​និស្សិត​កម្ពុជា​ដូច​គ្នា និង​ផុត​កំណត់​ទទួល​ពាក្យ​នៅ​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ ចុចត្រង់នេះដើម្បីបំពេញបែបបទ

២. អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​ម៉ាឡេស៊ី

ក្រសួងអប់រំបាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ថា សកលវិទ្យាល័យ Xiamen University Malaysia ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សកម្ពុជា ដែល​ប្រឡង​ជាប់​បរិញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ លើ១៣ មុខជំនាញ រយៈពេល០៣ ឆ្នាំ។ ដើម្បី​បំពេញ​បែប​បទ៖ ចុចត្រង់នេះ

ចំណែក​ឯ​សាកលវិទ្យាល័យTaloy's University ក៏​ប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផងដែរ។ សូម​ចុច​ត្រង់​នេះ ដើម្បី​បំពេញ​បែប​បទ៖ ចុចត្រង់នេះ

៣. អាហារូបករណ៍​សិក្សា​រយៈពេល​ខ្លី​នៅ​សហរដ្ឋអាមេរិក

អាហារូបករណ៍​នេះ នឹង​ផុត​កំណត់​ទទួល​ពាក្យ​នៅ​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ​ហើយ។ ចំពោះ​ព័ត៌មាន​បន្ថែម និង​ការ​បំពេញ​ពាក្យ​ សូម​ចុច​ត្រង់​នេះ


អត្ថបទ៖ វឌ្ឍនៈ