មាន​ដែល​ឆ្ងល់​អត់​ថា ហេតុអ្វី​បាន​ជា​អ្នក​ដំណើរ​តែង​តែ​ឡើង​យន្ត​ហោះ​ខាង​ទ្វា​ឆ្វេង​ជានិច្ច?

  • 2017-12-29 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​​គឺ​ជា​ទម្លាប់​ដែល​មាន​តាំង​ពី​ពេល​ដំបូង​នៃ​ការ​កកើត​ឡើង​នៃ​អាកាសចរណ៍។កាល​ពី​មុន យន្តហោះ​តែង​តែ​រំកិល​យឺត​ៗ​នៅ​ជិត​ច្រក​ទ្វារ​ដើម្បី​ឲ្យ​អ្នក​ដំណើរ​ឡើង និង​ចុះ។ ហើយ​បើ​​តាម​ទម្លាប់​ពីឡុត (អ្នកបើកយន្តហោះ) គឺ​អង្គុយ​នៅ​ខាង​ឆ្វេង​នៃ​យន្តហោះ ព្រោះ​វា​ងាយ​ស្រួល​ដើម្បី​ឲ្យ​គាត់​ធ្វើ​ការ​ត្រួត​ពិនិត្យ​ស្លាប​យន្ត​ហោះ​ថា​វា​ប៉ះ​នឹង​ច្រក​ទ្វារ​ឬ​ក៏​អត់។ហេតុ​នេះ​ហើយ​ទ្វារ​ខាង​ឆ្វេង​គឺ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​អ្នក​ដំណើរ​ធ្វើ​ការ​ឆ្លង​កាត់​ពី​ច្រក​ទ្វារ​ចូល​មក​ក្នុង​យន្ត​ហោះ​ ហើយ​វា​ក៏​មាន​សុវត្ថិភាព​ជាង​ការ​ដែល​ត្រូវ​ដើរ​ព័ទ្ធ​ជុំវិញ​យន្ត​ហោះ​ដែរ។

ហើយ​មូល​ហេតុ​សំខាន់​មួយ​ទៀត​គឺ​ការ​ដែល​បញ្ជូន​សម្ភារៈ​ វ៉ាលីស៍​របស់​អ្នក​ដំណើរ ម្ហូប​អាហារ​លើ​យន្ត​ហោះ ការ​ចាក់​សាំង និង ខ្យល់ ព្រម​ទាំង​ការ​ត្រួត​ពិនិត្យ​ផ្សេងៗ​ទៀត​នោះ​គឺ​ធ្វើ​ឡើង​នៅ​ខាង​ស្ដាំ​ទាំង​អស់​។ ហេតុ​នេះ​​ការ​ឡើង​យន្ត​ហោះ​នៅ​ខាង​ឆ្វេង​អនុញ្ញាត​ឲ្យ​ការ​ឡើង​យន្ត​ហោះ​របស់​អ្នក​ដំណើរ​មាន​ការ​ដាច់​ដោយ​ឡែក​ពី​ការងារ​ទាំង​អស់​នោះ​ហើយ​វា​ក៏​អាច​ឲ្យ​ពីឡុត​អាច​ធ្វើ​ការ​បញ្ឆេះ​ម៉ាស៊ីន​ខាង​ស្ដាំ​ក្នុង​ករណី​ចាំ​បាច់​បាន​ផង​ដែរ។

   


ប្រភព៖ traveller អត្ថបទ៖ សោភា