អាហារទាំង៧គូរនេះ អាចនឹងធ្វើឲ្យខូចសុខភាពបាន ពេលដែលញ៉ាំរួមគ្នា!!
- 2018-01-02 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារទាំង៧គូរនេះ អាចនឹងធ្វើឲ្យខូចសុខភាពបាន ពេលដែលញ៉ាំរួមគ្នា!!
ចន្លោះមិនឃើញ
ចំណីអាហារមានច្រើនប្រភេទ និងមានអត្ថប្រយោជន៍ផ្សេងៗគ្នា ពេលដែលទទួលទានបានត្រឹមត្រូវតាមក្បួនខ្នាត។ ផ្ទុយទៅវិញ បើយើងញ៉ាំខុសក្បួន វានឹងធ្វើឲ្យសុខភាពយើងជួបនឹងបញ្ហាជាក់ជាមិនខាន។ ហើយជាពិសេសនោះ គឺត្រូវដឹងឲ្យបានច្បាស់ពីប្រភេទអាហារ ដែលយើងនឹងទទួលទាន ព្រោះថាមានអាហារមួយចំនួនមិនអាចញ៉ាំចូលគ្នាបានទេ ជាក់ស្ដែងដូចជាអាហារមួយចំនួនខាងក្រោមនេះជាដើម៖
១. ស៊ាំងវិចឈីស និង កាហ្វេ
ជាតិស្ករនៅក្នុងនំប៉័ងជួយការពារជាតិកាល់ស្យូមពីការរលាយបានយ៉ាងត្រឹមត្រូវ និងជួយឲ្យ ដល់ប្រព័ន្ធសរសៃប្រសាទនិងសរសៃឈាមបេះដូងរបស់អ្នកផងដែរ។ នៅពេលដែលញ៉ាំកាហ្វេរួមជាមួយវានោះអត្ថប្រយោជន៍ទាំងអស់នោះនឹងបាត់បង់អស់តែម្តង។បើសិនជាស៊ាំងវិចឈីសជាអាហារដែលអ្នកមិនអាចអត់បាន អ្នកគួរតែប្ដូរពីការញ៉ាំកាហ្វេមកញ៉ាំតែបៃតងជាមួយវិញទើបល្អ។
២. ប៉េងប៉ោះ និង ត្រសក់
បន្លែ ត្រសក់ និង ប៉េងប៉ោះ នៅពេលដែលញ៉ាំបន្លែទាំងពីរមុខនេះចូលគ្នាវានឹងធ្វើឲ្យការដុតបំផ្លាញក្នុងរាងកាយយើងលើសបរិមាណកំណត់ ព្រមទាំងមានអាការៈហើមបានថែមទៀតផង។ ជាតិវីតាមីនដែលនៅក្នុងបន្លែទាំងពីរមុខនេះនឹងមិនរលាយបានល្អឡើយ។ អ្នកគួរតែញ៉ាំវាដាច់ដោយឡែកពីគ្នា មួយថ្ងៃម្នាក់។
៣. ដំឡូងបារាំង និងសាច់អាំង
ពេលដែលអាហារ ពីរ មុខនេះប៉ះគ្នាវានឹងធ្វើឲ្យកើតមានអាការៈមិនប្រក្រតីដូចជា ឆ្អល់ក្តៅចុងដង្ហើម ភើញឹកញាប់ និងអាការៈជាច្រើនផ្សេងទៀត។ អាការៈទាំងអស់នេះកើតឡើងដោយសារ ដំឡូងបារាំង និងសាច់អាំងជាអាហារដែលក្ររលាយ។ ដូច្នេះ អ្នកគួរតែជ្រើសរើសយកបន្លែប្រភេទផ្សេងមកញ៉ាំជាមួយវិញដូចជា ទំពាំងបារាំង ប្រូខូលី ផ្កាខាត់ណា សណ្ដែកបារាំង ជាដើម។
៤. Pasta និងសាច់ចិញ្ច្រាំ
នៅពេលដែលជាតិស្ករគ្របដណ្ដប់ជាតិប្រូតេអ៊ីនវានឹងធ្វើឲ្យកើតមាននូវ សារធាតុគីមីម្យ៉ាងដែលបង្កឲ្យកើតជំងឺលើសឈាម និងជំងឺបេះដូងបាន។ អ្នកគួរតែជ្រើសរើស Pasta ដែលផលិតចេញពីស្រូវ និងទឹកជ្រលក់ដែលលាយជាមួយរុក្ខជាតិដែលមានក្លិនក្រអូបប្រហើរ អាចជាជីឬខ្ទឹម ជាដើម។
៥. ស្រាបៀរ និងសណ្ដែកដីលីង
ក្នុងសណ្ដែកដីលីងមានដាក់អំបិលច្រើន ដែលជាបច្ច័យមិនល្អដល់សុភាពយើងទាំងអស់គ្នា វាធ្វើឲ្យរាងកាយយើងបាត់បង់ជាតិទឹក ដែលជាកត្តានាំឲ្យយើងបរិភោគស្រាបៀរក្នុងបរិមាណដែលលើសចំណុះ។ ដូច្នេះ ពេលដែលញ៉ាំស្រាបៀរម្ដងៗ អ្នកគួរមានត្រៀមទឹកសុទ្ធ ឬក៏សូដា នៅក្បែរខ្លួនផង ចៀសវាងការធ្វើឲ្យបាត់បង់ជាតិទឹកក្នុងខ្លួន។
៦. ផលិតផលដែលមានជាតិទឹកដោះគោ និងផ្លែម្នាស់
នៅពេលដែលផ្លែឈើដែលមានជាតិជូរប៉ះជាមួយជាតិទឹកដោះគោនៅក្នុងផលិតផលមួយចំនួនវាធ្វើអាចបណ្ដាលឲ្យពុលបាន។ ជំនួស ឲ្យការបរិភោគអាហារដែលធ្វើឲ្យខូចសុខភាពបែបនេះ អ្នកអាចប្ដូរមកញ៉ាំផ្លែ Apricot ឬ ផ្លែ Plum វិញទើបប្រសើរ។
៧. ទឹកដោះគោឆៅ និងផ្លែចេក
សម្រាប់ផ្លែចេក និងទឹកដោះគោ អត្ថប្រយោជន៍របស់វានឹងកើតមានឡើងនៅពេលដែលយើងទទួលទានដាច់ដោយឡែកពីគ្នា។ គប្បីញ៉ាំចេកបន្ទាប់ពីញ៉ាំអាហាររួចរាល់។
ប្រភព៖ Brightside ប្រែសម្រួល៖ Khou Sophy