មានដឹងអត់?? រុក្ខជាតិទាំងនេះដែលអាចជួយឲ្យបរិយាកាសស្រស់ស្រាយល្អបានណា!!!
- 2018-01-05 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដឹងអត់?? រុក្ខជាតិទាំងនេះដែលអាចជួយឲ្យបរិយាកាសស្រស់ស្រាយល្អបានណា!!!
ចន្លោះមិនឃើញ
មិនថាតែនៅក្នុងផ្ទះ ឬកន្លែងធ្វើការនានា បើអត់មានលម្អ ដោយដើមរុក្ខជាតិខ្លះទេ មើលទៅហាក់ដូចជាអត់ស្រស់ស្រាយសោះ ។ ដើមរុក្ខជាតិមួយចំនួន ក្រៅពីតាំងលម្អបានហើយ ក៏នៅមានប្រយោជន៍ជាច្រើនទៀតដែរ។ ជាក់ស្តែង ដូចជាដើមរុក្ខជាតិប៉ុន្មានមុខនេះស្រាប់តែម្តង ងាយស្រួលដាំហើយ ថែមទាំងជួយឲ្យបរិយាកាសស្រស់ស្រាយបានល្អថែមទៀតផង។
១. Spider Plant៖ វាជួយស្រូបយកជាតិពុលពីក្នុងខ្យល់បានយ៉ាងឆាប់រហ័សស្ទើរតែ ៩០ភាគរយ ត្រឹមតែ២ថ្ងៃប៉ុណ្ណោះ។
២. Boston Fern៖ ប្រសិនបើអ្នកមានបញ្ហាស្បែកស្ងួត អ្នកគួរតែសាកដាំរុក្ខជាតិប្រភេទនេះព្រោះ វាជួយរក្សាកម្រិតសំណើមក្នុងខ្យល់បាន។ វាក៏អាចជួយស្រូបយកសារធាតុពុលដែលមានឈ្មោះថា formaldehyde ដែលជាសារធាតុគីមីដែលទាក់ទងទៅនឹងជម្ងឺសរសៃប្រសាទបានថែមទៀតផង។
៣. Peace Lily៖ជាប្រភេទរុក្ខជាតិដែលអាចស្រូបយកសារធាតុពុលបានច្រើនជាងរុក្ខជាតិដទៃទៀត ដូចជា Xylene, Benzene, Ammonia, Formaldehyde និង Trichloroethylene។ ទោះបីជាកន្លែងដែលមានពន្លឺ ឬគ្មានក៏ដោយក៏ Peace Lily អាចដុះលូតលាស់បានល្អដែរ។
៤. Chinese Evergreen៖ ជារុក្ខជាតិដែលងាយស្រួលដាំហើយ រស់បានយូរមែនទែន។ វាជួយបំបាត់ជាតិពុលធំៗបីមុខរួមមាន Formaldehyde, Benzene និង Carbon monoxide។
៥. Golden Pothos៖ វាមានប្រសិទ្ធភាពបំផុតសម្រាប់កម្ចាត់ជាតិពុលដែលបំពុលក្នុងខ្យល់ជាច្រើនប្រភេទដូចរុក្ខជាតិដទៃទៀតដែរ។ ទោះបីជាដាក់ក្នុងម្លប់យ៉ាងក៏រុក្ខជាតិប្រភេទនេះនៅតែមានពណ៌បៃតងខ្ចីដដែលដែរ។
ប្រភព៖ wonderslist ប្រែសម្រួល៖ Khou Sophy