ទៅដល់ខេត្តកែបបើចង់ញ៉ាំគ្រឿងសមុទ្រស្រស់ៗល្អជាប់ចិត្តទៅទីនេះ!
- 2018-01-05 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅដល់ខេត្តកែបបើចង់ញ៉ាំគ្រឿងសមុទ្រស្រស់ៗល្អជាប់ចិត្តទៅទីនេះ!
ចន្លោះមិនឃើញ
ឲ្យតែទៅដល់ខេត្តកែបពេលណាម្នាក់ៗគឺដឹងតែតម្រង់រកអាហារសមុទ្រដើម្បីញ៉ាំហើយ តែដល់ពេលច្រើនកន្លែងពេកទៅពេលខ្លះក៏មិនដឹងថាគួរទិញ ឬចូលញ៉ាំនៅកន្លែងមួយណាដែរ។ ថ្ងៃនេះ Sabay Der នឹងណែនាំកន្លែងញ៉ាំអាហារសមុទ្រមួយកន្លែងដែលមានលក់នូវគ្រឿងសមុទ្រស្រស់ៗល្អនិងមានស្នាដៃធ្វើម្ហូបក៏ឆ្ងាញ់គឺភោជនីយដ្ឋាន «ម្លប់ដូងស្រីម៉ៅ» ។ ភោជនីយដ្ឋាននេះមានទីតាំងនៅលើបណ្តោយផ្លូវចុះពីផ្សារក្តាមមកនៅខាងស្តាំដៃជាប់នឹងសមុទ្រតែម្តង។ នៅទីនោះមានដូចជាមឹក ក្តាមសេះ ក្តាមថ្ម បង្គា ងាវ លៀសសមុទ្រជាដើមទៅតាមរដូវកាល ដែលអ្នកអាចទិញយកទៅញ៉ាំនៅឆ្នេរសមុទ្រក៏បានឬអង្គុយញ៉ាំផ្ទាល់នៅភោជនីយដ្ឋានក៏បាន។ ប៉ុន្តែបរិយាកាសនៅភោជនីយដ្ឋានក៏មិនអន់ដែរអ្នកអាចមើលឃើញទឹកសមុទ្រធំល្វឹងល្វើយនិងខ្យល់សមុទ្របក់មករសៀកៗធ្វើឲ្យធូរស្រាលក្នុងចិត្តមួយបែបដែរ។ រីឈឯតម្លៃគ្រឿងសមុទ្រនៅទីនោះមានតម្លៃខុសពីគេបន្តិចមែនតែគឺធានាលើគុណភាពនិងរសជាតិ ទាល់តែបានញ៉ាំទើបដឹងថាមិនស្ដាយលុយដែលបានចំណាយនោះទេ ព្រោះទាំងរសជាតិនិងគុណភាពគឺស្រស់ៗហើយឆ្ងាញ់ជាប់ចិត្តហ្មង។
អត្ថបទ ៖ ដាលីន