ប្រហិត​ឆា​សៀង​នៅ​ចំហៀង​ថ្ម​ដា​ជិះ​កាត់​ម្តង​ណា​ក៏​ត្រូវ​ឈប់​ទិញ​

  • 2018-01-04 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ដែល​ជិះ​កាត់​ដល់​ផ្លូវ​ចំហៀង​ភោជនីយដ្ឋាន​ថ្ម​ដា​មាន​ដែល​ចាប់​អារម្មណ៍​អត់​ថា​នៅ​ផ្លូវ​ម្ខាង​ទៀត​នឹង​មាន​រទេះ​លក់​ប្រហិត​ចៀន​មួយ​ ឲ្យ​តែ​ជិះ​កាត់​គឺ​លឺ​សំឡេង​ឆា​ឈីវ​ៗ​និង​ឈ្ងុយ​កាត់​ច្រមុះ​ហើយ​។

នៅ​រទេះ​ប្រហិត​ចៀន​លក់​ដោយ​អ៊ុំ​ប្រុស​អ៊ុំ​ស្រី​ពីរ​នាក់​ហ្នឹង​ មាន​ជម្រើស​ប្រហិត​ចៀន​ជា​ច្រើន​ប្រភេទ​ និង​មាន​ត្រចៀក​ជ្រូក​ញ៉ាំ​ជា​មួយ​នឹង​ជ្រក់​ នំប៉័ង​ចៀន​ ចៃយ៉​ និង​គាវ​បំពង​ទៀត​ផង​។

អ្វី​ដែល​ជា​ចំណុច​ទាក់​ទាញ​នៅ​កន្លែង​លក់​ប្រហិត​របស់​ពួក​គាត់​គឺ​រាល់​ប្រហិត​ចៀន​ដែល​បាន​​អ្នក​រើស​រួច​ ត្រូវ​បាន​គាត់​ឆា​ត្រលប់​ជាមួយ​នឹង​ទឹក​សៀង​ហើយ​ដាក់​ជី​ពង​ទា​កូន​ដែល​គ្រាន់​តែ​ឃើញ​ហើយ​គឺ​ស្រក់​ទឹក​មាត់​តែ​ម្តង​។ ជា​ពិសេស​កាល​ណា​ដែល​បាន​ចូល​សាក​ហើយ​កុំ​ភ្លេច​សាក​គាវ​បំពង​ខ្ចប់​សាច់​ជ្រូក​ធំ​ៗ​របស់​គាត់​ប្រាកដ​ជា​ត្រូវ​មាត់​ជក់​ចិត្ត​ហ្មង​ពេល​ក្តៅ​ៗ​ស្រួយ​ស្រោក​ពេល​ទំពា​។​

អ៊ីចឹង​សម្រាប់​មិត្ត​អ្នក​ចូលចិត្ត​ញ៉ាំ​ប្រហិត​ចៀន​បើ​បាន​ជិះ​កាត់​ម្តុំ​ថ្ម​ដា​ជាប់​នឹង​ហាង​វ៉ែនតា​១០១​ហ្នឹង ​កុំ​ភ្លេច​ចូល​ញ៉ាំ​សាក​ម្តង​ទៅ​មិន​ខុស​បំណង​ទេ។


អត្ថបទ ៖ ដាលីន