តើមនុស្សពេញវ័យត្រូវការជាតិកូឡេស្តេរ៉ុល (Cholesterol) ប៉ុណ្ណាទើបល្អ?
- 2018-01-05 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើមនុស្សពេញវ័យត្រូវការជាតិកូឡេស្តេរ៉ុល (Cholesterol) ប៉ុណ្ណាទើបល្អ?
ចន្លោះមិនឃើញ
ពាក្យ Cholesterol ត្រូវបានមនុស្សជាទូទៅស្គាល់រួចមកហើយប៉ុន្តែវាមានពីរប្រភេទគឺ HDL ដែលជាប្រភេទល្អ និង LDL ជាប្រភេទអាក្រក់។ HDL មានមុខងារការពារទប់ស្កាត់ជំងឺគាំងបេះដូងនិងការដាច់សរសៃឈាម។ តែបើអ្នកមាន LDL ច្រើននោះអ្នកនឹងប្រឈមមុខនឹងជំងឺបេះដូងនិងដាច់សរសៃឈាមជាដើម។
១. តើកម្រិតកូឡេស្តេរ៉ុលប៉ុណ្ណាទើបល្អ?
១៧០ ទៅ ១៩៩ គឺជាកម្រិតបរិមាណកូឡេស្តេរ៉ុលដែលល្អ។ តែបើដល់កម្រិត ២០០ ឬលើសពីនេះគឺជាសញ្ញាមួយបង្ហាញថាមនុស្សម្នាក់នោះអាចប្រឈមនឹងបញ្ហាគ្រោះថ្នាក់ដោយជំងឺបេះដូងផ្សេងៗគ្រប់ពេល។
២. ធ្វើយ៉ាងទើបអាចរក្សាកូឡេស្តេរ៉ុលឱ្យនៅកម្រិតមួយល្អ?
បើលទ្ធផលធ្វើការពិនិត្យបង្ហាញថាអ្នកលើសជាតិកូឡេស្តេរ៉ុល (Cholesterol), នោះអ្នកត្រូវមានការត្រួតពិនិត្យលើប្រភេទចំណីអាហារប្រចាំថ្ងៃ និងស្វែងរកដំណោះស្រាយដូចជាការផ្លាស់ប្ដូរ របបអាហារ និងធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ពី៣០នាទីទៅ១ម៉ោងជារៀងរាល់ថ្ងៃ។
ការធ្វើលំហាត់ប្រាណមានសារៈសំខាន់ណាស់ពិសេសចំពោះអ្នកដែលលើសជាតិកូឡេស្តេរ៉ុលព្រោះ ពេលហាត់ប្រាណ, រាងកាយបង្កើននូវ HDL (Hight-density Lipoprotein) ដែលជាកូឡេស្តេរ៉ុលប្រភេទល្អ និងកាត់បន្ថយនូវ LDL (Low-density Lipoprotei) ដែលជាប្រភេទមិនល្អ។
ប្រភព៖ Heartattackhealth ប្រែសម្រួល៖ Sin Sovannleakhena