ភោជនីយដ្ឋានលំដាប់កំពូលមានវត្តមានក្នុងខេត្តបាត់ដំបង
- 2018-01-06 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភោជនីយដ្ឋានលំដាប់កំពូលមានវត្តមានក្នុងខេត្តបាត់ដំបង
ចន្លោះមិនឃើញ
ភោជនីយដ្ឋាន The sharx Pub ដឹ ហ្សាក ផាប់ គឺជាភោជនីយដ្ឋានថ្មីដែលមានស្តង់ដារលំដាប់អន្តរជាតិដែលមានចុងភៅពិសេស ជាជនជាតិខ្មែរតែម្នាក់គត់ដែលមានបទពិសោធន៍ជាច្រើនឆ្នាំខាងចម្អិនអាហារឆ្ងាញ់គ្រប់មុខ។
ការផ្ដោតសំខាន់ចំពោះអាហារនៅក្នុងភោជនីយដ្ឋាននេះ គឺជំនាញ និងរូបមន្តក្នុងការចម្អិនតាមបែបក្បូនខ្នាតត្រឹមត្រូវ ដែលប្រើនូវបច្ចេកទេសរបស់ចុងភៅខ្មែរ ដែលធានាចំពោះគុណភាពសាច់ គ្រឿងសមុទ្រ និងរក្សានូវរសជាតិឈ្ងុយឆ្ងាញ់ពិសា។
លើសពីនេះទៅទៀត លោកអ្នកអាចសាកល្បងនូវរសជាតិអាហារមុខម្ហូបពិសេសៗជាច្រើនទៀតដែលមាននៅក្នុងសៀវភៅកុម្ម៉ង់ជាងនេះទៅទៀតថែមទាំងមានស្រាក្រឡុករសជាតិផ្លែឈើច្រើនមុខ ជាមួយនឹងបរិយាកាសនៅក្នុងភោជនីយដ្ឋានវិញ មានលក្ខណៈធំទូលាយ និងប្រណិតភាព។
អ្វីដែលពិសេសនោះ គឺភោជនីយដ្ឋាន The sharx Pub ចាប់ផ្ដើមបើកទ្វារទទួលភ្ញៀវជាតិ និងអន្តរជាតិដើម្បីទទួលយកបទពិសោធន៍ភ្លក់អាហារដ៏ឈ្ងុយឆ្ងាញ់ជាមួយបរិយាកាសល្អផង។
អាសយដ្ឋាន ផ្លូវលេខ៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
ព័ត៌មានបន្ថែមសូមចូលទៅកាន់ Link Facebook Page
អត្ថបទ៖ Mean Sila