Mix Cafe ម្ដុំ​ផ្សារ​ទួលទំពូង​មាន​កាហ្វេ​ហើយ​បាន​អាន​សៀវភៅ​ហ្វ្រី​ទៀត!

  • 2018-01-07 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mix Cafeគឺ​ជា​ហាង​កាហ្វេ​មួយ​ដែល​ទើប​នឹង​បើក​ថ្មី​នៅ​ម្ដុំ​ផ្សារ​ទួលទំពូង ដោយ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រក​មែន​ទែន ដោយ​គ្រាន់​តែ​ជិះ​ជុំ​វិញ​ផ្សារ​មួយ​ជុំ​ទៅ​ក៏​ឃើញ​បាត់​ទៅ​ហើយ។

ហាង​នេះ​មិន​ត្រឹម​តែ​ជា​ហាង​កាហ្វេ​ប៉ុណ្ណោះ​ទេ​ តែ​នៅ​ពេល​ល្ងាច អ្នក​អាច​បបួល​មិត្តភ័ក្ដិ​របស់​អ្នក​មក​កម្សាន្ត​​អារម្មណ៍ ដោយ​សារ​តែ​វា​ក៏​ជា​បារ៍​មួយ​ដែរ។ អ្វី​ដែល​ពិសេស​សម្រាប់​ហាង​មួយ​នេះ​គឺ នៅ​ពេល​ដែល​អ្នក​មក​ទិញ​ភេសជ្ជៈ អ្នក​ក៏​អាច​កំដរ​បរិយាកាស​ជាមួយ​នឹង​សៀវភៅ​រឿង​ល្បី​ៗ​ជា​ច្រើន​ក្បាល​នៅ​ទី​នោះ​ផង​ដែរ។

  ទីតាំង៖ #៩៨ ផ្លូវលេខ៤៥០ ខាង​ត្បូង​ផ្សារ​ទួលទំពូង ភ្នំពេញ

Mix CAFÉ


អត្ថបទ៖ ដេមី