ដាច់ខាតកុំចម្អិនបន្លែងទាំង ៥មុខនេះដោយស្ងោរប្រសិនបើអ្នកមិនចង់បាត់បង់ជាតិវីតាមីន
- 2018-01-08 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាច់ខាតកុំចម្អិនបន្លែងទាំង ៥មុខនេះដោយស្ងោរប្រសិនបើអ្នកមិនចង់បាត់បង់ជាតិវីតាមីន
ចន្លោះមិនឃើញ
វីតាមីនដែលរលាយក្នុងទឹកមិនគួរយកទៅស្ងោរឡើយជានិច្ចកាលស្រ្តីមេផ្ទះតែងតែមានទម្លាប់មួយដាក់បន្លែស្ងោរជាអាហារ។ទោះជាយ៉ាងណាពួកគេនៅមិនទាន់ដឹងថា បន្លែប្រភេទណាមិនគួរដាក់ស្ងោរ ឬក៏មានវិធីនៃការចម្អិនផ្សេងៗពីគ្នា។យោងតាមទស្សនាវដ្ដីរបស់ UK អ្នកឯកទេសចំនីអាហារបាននិយាយ សារធាតុចិញ្ចឹមពាក់កណ្តាលក្នុងបន្លែនឹងត្រូវបាត់បងនៅពេលយើងចម្អិនវាដោយការស្ងោរមុនពេលយកមកបរិភោគ ខាងក្រោមនេះជាបន្លែដែលយើងមិនគួរស្ងោរឡើយមានដូចជា៖
១.ស្ពៃក្ដោប
ស្ពៃក្ដោបមានផ្ទុកជាតិវីតាមីនខ្ពស់ច្រើនជាងបន្លែដទៃ យោងតាមការស្រាវជ្រាវ។ កម្រិតវីតាមីនA និងPក្នុងស្ពៃក្ដោបនឹងជួយរក្សាលំនឹងរចនាឈាម និងប្រឆាំងជំងឺមហារីក ហើយដាក់វាស្ងោរនោះ បរិមាណវីតាមីនទាំងប៉ុន្មាននឹងត្រូវបាត់បង់។
២ .ស្ពៃចង្កឹះ
ជាតិដែកជួយបង្កើត កោសិកាឈាម ស្របពេលដែលវីតាមីនC នឹងទៅពង្រឹងអាស៊ីតក្នុងក្រពះដែលស្រូបយកដោយប្រព័ន្ធរំលាយអាហារ បើសិនអ្នកមិនចង់បាត់បង់វីតាមីនទាំងនេះក្នុងស្ពៃចង្កឹះទេ សូមកុំស្ងោរវាឲ្យឆ្អិនពេក។
៣.ស្ពៃក្រញ៉ញ់
ជាអាហារជំនួយសុខភាពល្អបំផុតព្រោះវាផ្ទុកវីតាមីន សារធាតុខនិជជាច្រើន។តែទោះជាយ៉ាងណា អ្នកគួរដាក់វាស្ងោរក្នុងកម្រិតមួយល្មមមិនឆ្អិនពេកបើអ្នកមិនចង់បាត់បង់សារធាតុចិញ្ចឹមនៅក្នុងបន្លែមួយនេះ។
៤.ផ្កាខាត់ណា
ជាប្រភពនៃជាតិដែក ប្រូតេអ៊ីន កាល់ស្យូម ជាតិក្រូម ជាតិស្ករ វីតាមីន A &C។ប្រសិនបើអ្នកមានទម្លាប់មួយដាក់វាស្ងោរអ្នកគួរបញ្ឈប់វាភ្លាមព្រោះវានឹងបាត់បង់វីតាមីនទាំងអស់ដែលមានសម្រាប់បន្លែផ្កាខាត់ណានេះ។ ប៉ុន្តែផ្ទុយទៅវិញអ្នកអាចយកវាមកចៀនអាំង ចំហុយបានវិញ។
៥.សណ្តែកបារាំង
ដូចគ្នានិងស្ពៃក្ដោប ផ្កាខាត់ណា ដែរសណ្ដែកបារាំងក៏មានផ្ទុកនូវវីតាមីនជាច្រើនបើអ្នកដាក់វាស្ងោរ អ្នកនឹងបាត់បង់បរិមាណសារធាតុចិញ្ចឹមចាំបាច់របស់វា។
អត្ថបទ៖ Mean sila