តើគួរញ៉ាំភេសជ្ជៈប៉ូវកម្លាំង នៅពេលណាល្អ និងត្រឹមត្រូវ សម្រាប់សុខភាព?
- 2018-01-08 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើគួរញ៉ាំភេសជ្ជៈប៉ូវកម្លាំង នៅពេលណាល្អ និងត្រឹមត្រូវ សម្រាប់សុខភាព?
ចន្លោះមិនឃើញ
ធ្លាប់មានអារម្មណ៍ថាដូចជា Superman ដែរទេនៅពេលដែលបានញ៉ាំភេសជ្ជៈប៉ូវកម្លាំងម្តងៗ? ថ្ងៃនេះ Sabay ដើរសូមណែនាំនូវដំបូន្មានមួយចំនួនទាក់ទងនឹងពេលវេលាដែលគួរញ៉ាំភេសជ្ជៈប៉ូវកម្លាំង និងកម្រិតសមស្របដែលគួរញ៉ាំវា៖
១. គូរញ៉ាំនៅពេលដែល បញ្ចេញកម្លាំងខ្លាំង
គួរញ៉ាំភេសជ្ជៈប៉ូវកម្លាំងនៅពេលដែលអ្នកបញ្ចេញកម្លាំងកាយខ្លាំង ដូចជានៅពេលដែលលេងកីឡា ហាត់ប្រាណ ធ្វើដំណើរផ្លូវឆ្ងាយ និងធ្វើសកម្មភាពផ្សេងៗដែលបញ្ចេញកម្លាំងកាយខ្លាំងជាងធម្មតា ដោយសារតែភេសជ្ជៈប៉ូវកម្លាំងនេះផ្ដល់ឲ្យអ្នកនូវថាមពលបន្ថែម ដើម្បីកាត់បន្ថយភាពនឿយហត់។
២. នៅពេលដែលប្រើខួរក្បាលច្រើន
ក្រៅពីនេះប្រសិនបើអ្នកសិក្សា ឬធ្វើការដល់យប់ ឬថែមម៉ោង លោកអ្នកក៏អាចញ៉ាំវាដើម្បីដាស់ស្មារតីបានផងដែរ ដោយសារតែវាមានផ្ទុកនូវសារធាតុកាហ្វេអ៊ីនខ្ពស់។ វាជួយឲ្យអ្នកអាចផ្ចង់អារម្មណ៍ក្នុងការគិតបានល្អ។
កម្រិតនិងពេលវេលានៃការញ៉ាំភេសជ្ជៈប៉ូវកម្លាំងឲ្យបានត្រឹមត្រូវ៖
បើទោះបីជាការញ៉ាំភេសជ្ជៈប៉ូវកម្លាំងមានគុណភាពប្រយោជន៍មួយចំនួនក៏ដោយ ក៏វាអាចបង្កផលប៉ះពាល់ខ្លាំងប្រសិនបើអ្នកញ៉ាំវាជាប្រចាំ និងខុសកាលៈទេសៈ។ វាអាចបង្កផលប៉ះពាល់ផ្សេងៗដូចជាជម្ងឺទឹកនោមផ្អែម ឬអស់កម្លាំងខ្លាំងនៅពេលដែលសារធាតុបង្កើនកម្លាំងរបស់ភេសជ្ជៈនេះជ្រាបចេញពីខ្លួនរបស់អ្នក។ គួរចងចាំថាមិនគួរញ៉ាំវាម្តងទាំងអស់នោះទេ ត្រូវញ៉ាំវាម្តងបន្តិចៗដោយប្រើរយៈពេល ២ ម៉ោងពេលញ៉ាំមួយកំប៉ុង ដើម្បីជៀសវាងការបាក់កម្លាំងជ្រុល និងវិលមុខនៅពេលដែលអស់សារធាតុជំនួយកម្លាំងទាំងនោះ។ ម្យ៉ាងវិញទៀតគួរញ៉ាំវាចន្លោះពីម៉ោង ៩:៣០ ព្រឹកដល់ម៉ោង ៥:៣០ ល្ងាចបន្ទាប់ពីញ៉ាំអាហារទ្រាប់ពោះហើយ។
ប្រភព៖ Wiki How អត្ថបទ៖ Sam