អ្នក​ចាក់​សាក់​ហើយ​ថ្មីៗ គួរ​ថែ​រក្សា​ស្នាម​សាក់​នោះ​យ៉ាង​ទើប​មិន​ខូច​ឬ​ផ្លែ

  • 2018-01-09 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​អ្នក​ដែល​ទើប​តែ​សាក់​ថ្មីៗ​ប្រាកដ​ជា​ចង់​ដឹង​ពី​វិធី​ថែរក្សា​ស្នាម​​សាក់ ដើម្បី​កុំ​ឲ្យ​រូប​សាក់​របស់​អ្នក​ខូច​ឬ​​ផ្លែ​ សូម​មើល​ពី​វិធី​ថែរក្សា​ស្នាម​សាក់​​​នៅ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

១. ដោះ​ថង់​ផ្លាស់ស្ទិច​ចេញ​ក្រោយ​ពី​សាក់​បាន​បី​ម៉ោង

២. មិន​ឲ្យ​ត្រូវ​ទឹក ២៤ម៉ោង​បន្ទាប់​ពី​សាក់​រួច

៣. លាប​ក្រេម​ថែ​រក្សា​សាក់​ មុន​និង​ក្រោយ​ងូត​ទឹក

៤. មិន​គួរ​ហែល​ទឹក ២​អាទិត្យ

៥. មិន​គួរ​ទទួល​ទាន គ្រឿង​សមុទ្រ, ត្រកួន, ពោត, សាច់មាន់ ,​សាច់គោ, ទឹកស៊ីអ៊ីវ, គ្រឿងម្ជូរ, បាយដំណើប

៦. មិន​ឲ្យ​កន្លែង​សាក់​ត្រូវ​ពន្លឺ​ថ្ងៃ ១អាទិត្យ

៧. មិន​ត្រូវ​ដុស​សាប៊ូ លើ​កន្លែង​សាក់

៨. ហាម កេះ អេស ប៉ះ អង្អែល​លើ​រូប​​សាក់​នោះ​

៩. ជៀស​វាង​សំលៀក​បំពាក់​រឹប​ពេក ដែល​ធ្វើឲ្យ​កកិត​ទៅ​លើ​កន្លែង​ដែល​ស្នាម​សាក់​មិនទាន់​ជាសះស្បើយ។ ​​​

១០. ការពារ​កុំឲ្យ​​ស្នាម​សាក់​របស់​អ្នក​ប៉ះ​ទៅ​នឹង​ភួយ​ឬ​ខ្នើយ​នៅ​ពេល​គេង  


ប្រភព៖ http://tattooartistmagazineblog.com អត្ថបទ៖​ Sao Chanpisey