បំបាត់ស្នាមខ្មៅនិងជ្រួញជុំវិញភ្នែកត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ!!
- 2018-01-10 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បំបាត់ស្នាមខ្មៅនិងជ្រួញជុំវិញភ្នែកត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ!!
ចន្លោះមិនឃើញ
បើសិនអ្នកចូលចិត្តញ៉ាំកាហ្វេអ្នកអាចនឹងចូលចិត្តអ្វីដែលធ្វើពីកាហ្វេដូចគ្នា។ កាហ្វេមានអត្ថប្រយោជន៍ដល់សម្រស់ណាស់ដោយជាតិកាហ្វេអ៊ីនជួយប្រឆាំងនឹងភាពចាស់ជ្រីវជ្រួញយារធ្លាក់នៃស្បែក, ស្នាមខ្មៅនៅរង្វង់ភ្នែក, ភ្នែកហើម, ស្បែកយារធ្លាក់ក្រោម។ ខាងក្រោមនេះជាម៉ាសកាហ្វេដែលជាគន្លឹះដោះស្រាយបញ្ហាជុំវិញភ្នែកដែលអ្នកកំពុងជួបប្រទះ។
អ្វីដែលអ្នកត្រូវការគឺ៖
-ម្សៅកាហ្វេ២ស្លាបព្រា
-ប្រេងដូង២ ស្លាបព្រា
របៀបលាយ និង លាប: លាយរបស់ទាំងពីរយ៉ាងដាក់ក្នុងចានមួយរួចហើយកូរឱ្យសព្វចូរគ្នា។ បន្ទាប់មកយកមកលាបលើមុខ ឬជុំវិញរង្វង់ភ្នែក។ ទុកវារយៈពេល១៥នាទី។ ចុងបញ្ចប់គ្រាន់តែជូតកាហ្វេចេញរួចម៉ាស្សាថ្នមលើស្បែកមុខដោយប្រើប្រេងដែលអាចផ្ដល់ដល់ស្បែកមុខដែលអ្នកប្រើ ឬក៏អាចប្រើប្រេងដូង។
ធ្វើបែបនេះ៣ទៅ៤ដងក្នុងមួយសប្ដាហ៍អ្នកនឹងឃើញភាពខុសប្លែកយ៉ាងឆាប់រហ័ស!!
ប្រភព៖ Theindianspot ប្រែសម្រួល៖ Sin Sovannleakhena