ញ៉ាំចេក២ផ្លែក្នុងមួយថ្ងៃអ្នកនឹងឃើញភាពខុសប្លែកមិនខាន
- 2018-01-10 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញ៉ាំចេក២ផ្លែក្នុងមួយថ្ងៃអ្នកនឹងឃើញភាពខុសប្លែកមិនខាន
ចន្លោះមិនឃើញ
អ្នកណាខ្លះដែលចូលចិត្តញុំាំចេក? បើចូលចិត្តញុំាំកុំភ្លេចញុំាំរាល់ថ្ងៃណា! ព្រោះបើអ្នកញុំាំចេក២ផ្លែជារៀងរាល់ថ្ងៃ អ្នកនឹងឃើញភាពផ្លាស់ប្ដូរ។
១. អ្នកនឹងនៅតែរឹងមាំ និងកាន់តែខ្លាំងក្លា
Vitamins និងជាតិខនិជឬជាតិរ៉ែដែលបានរកឃើញនៅក្នុងចេកជួយរក្សារាងកាយរបស់អ្នកឲ្យនៅក្នុងស្ថានភាពល្អ។ ចំណែកឯជាតិប៉ូតាស្យូមជួយការពារការរមួលសាច់ដុំ។
២. អ្នកនឹងកាន់តែមានភាពរីករាយ
រាងកាយរបស់អ្នកបម្លែងអាម៉ូញ៉ូមអាស៊ីត, Tryptophan ទៅជាSerotoin ហើយបញ្ចេញវានៅក្នុងប្រព័ន្ធខួរក្បាលរបស់អ្នក។ នេះត្រូវបានគេហៅថា Happy Hormone(អ័រម៉ូនដែលជួយធ្វើឲ្យអារម្មណ៍ល្អឬសប្បាយ) ជួយឲ្យយើងមានភាពស្កប់ស្កល់និងពេញចិត្ត។
៣. សំពាធឈាមរបស់អ្នកនឹងធ្លាក់ចុះ
ចេកមានជាតិសូដ្យូមបន្តិចបន្តួច និងប៉ូតាស្យូមជាច្រើនដែលធ្វើឲ្យក្លាយជាអាហារដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលមានបញ្ហាបេះដូង។
៤. អ្នកនឹងបង្កើតឈាមថ្មីបានលឿន
ចេកសម្បូរទៅដោយជាតិដែកដែលរាងកាយរបស់អ្នកត្រូវការដើម្បីបង្កើតកោសិកាឈាមនិងអេម៉ូក្លូប៊ីន។ នេះជួយបង្កើនការផ្គត់ផ្គង់ឈាមរបស់អ្នក។
៥. អ្នកនឹងមានអារម្មណ៍ល្អ
ចេកជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក។ ចេកក៏មាន Vitamin B ដែលមានឥទ្ធិពលធ្វើឲ្យប្រព័ន្ធសរសៃប្រសាទមានភាពស្ងប់ស្ងាត់បាន។
៦. សីតុណ្ហភាពក្នុងខ្លួនរបស់អ្នកគ្រប់គ្រងបានយ៉ាងល្អ
នៅពេលដែលអាកាសធាតុខាងក្រៅក្តៅអ្នកអាចធ្វើឲ្យខ្លួនរបស់អ្នកចុះត្រជាក់ដោយការញុំាំផ្លែចេក។ ហើយចេកក៏អាចជួយឲ្យសីតុណ្ហភាពខ្លួនរបស់ចុះត្រជាក់ប្រសិនបើអ្នកក្ដៅខ្លួន។
ប្រភព៖ healthhack ប្រែសម្រួល៖ Sey