អត្ថប្រយោជន៍សម្រាប់សុខភាពទាំង ៧យ៉ាងនៃ ទឹកដូង
- 2018-01-10 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍សម្រាប់សុខភាពទាំង ៧យ៉ាងនៃ ទឹកដូង
ចន្លោះមិនឃើញ
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទឹកដូងបានក្លាយជាភេសជ្ជៈដ៏ពេញនិយម ព្រោះវាមានរសជាតិឆ្ងាញ់ ស្រស់ស្រាយ ព្រមទាំងផ្ដល់អត្ថប្រយោជន៍ជាច្រើនថែមទៀតផង។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង ៧ នៃទឹកដូង៖
១.ជាប្រភពនៃសារធាតុចិញ្ចឹមមួយចំនួន
ទឹកដូងខ្ចីសម្បូរទៅដោយសារធាតុហ្វៃប៊ឺរ វីតាមីនC និងសារធាតុរ៉ែសំខាន់ៗមួយចំនួនថែមទៀតផង។
២.មានសមត្ថភាពប្រឆាំងនឹងអុកស៊ីតកម្ម
ទឹកដូងមានផ្ទុកនូវ សារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលជួយការពារកោសិកាពីការខូចខាត។
៣.អាចមានសារប្រយោជន៍ការពារជំងឺទឹកនោមផ្អែម
ជួយបង្កើនការគ្រប់គ្រងជាតិស្ករនៅក្នុងឈាមឲ្យមានភាពល្អប្រសើរ។
៤.ជួយបញ្ចៀសគ្រួសក្នុងតម្រងនោម
ទឹកដូងអាចជួយបញ្ចៀសការកកើតនៃគ្រួសនៅក្នុងតម្រងនោម។
៥.ជួយការពារសុខភាពបេះដូង
ទឹកដូងមានសមត្ថភាពជួយបន្ថយជាតិកូឡេស្តេរ៉ុល។
៦.ជួយបន្ថយសម្ពាធឈាម
៧.ទឹកដូងរក្សាសារធាតុទឹកនៅក្នុងខ្លួនបានល្អ
ប្រភព៖ healthline អត្ថបទ៖ សោភា