៩​ ចំណុច​ដែល​បង្ហាញ​ថា​មនុស្ស​អាច​បង្កើន​ការ​ចងចាំ​ឲ្យបាន​កាន់តែល្អ​

  • 2018-01-11 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខួរក្បាល​មាន​ភាព​ស្មុគស្មាញ​​និង​មាន​អាថ៌កំបាំង​ជា​ច្រើន​ដែល​មក​ទល់​នឹង​ពេល​នេះ​អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​ខំ​សិក្សា​ពី​ដំណើរ​ការ​​នៃ​ខួរ​ក្បាល​​ថា​តើ​វា​ធ្វើ​ការ​យ៉ាង​ដូច​ម្ដេច​។ យ៉ាង​ណា​ក៏​ដោយ​យើង​អាច​បង្កើន​នូវ​ការ​ចង​ចាំ​ក៏​ដូច​ជា​សមត្ថភាព​របស់​ខួរក្បាល​, ហើយ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​មាន​ការ​ភ្ញាក់​ផ្អើល។

១. គេង​ឱ្យ​បាន​គ្រប់​គ្រាន់​: ការ​គេង​នៅ​ពេល​យប់​​គឺ​ជា​ឱកាស​ដែល​កោសិកា​ខួរក្បាល​បញ្ចេញ​ចោល​នូវ​ Toxic compounds ដែល​គ្រោះ​ថ្នាក់​​ដល់​ខួរក្បាល។ ការ​សម្រាក​មិន​បាន​គ្រប់​គ្រាន់​ធ្វើ​ឱ្យ​ការ​ចង​ចាំ​ចុះ​ខ្សោយ​និង​​ប្រឈម​នឹង​ជំងឺ​វង្វេងវង្វាន់​​ពេល​ចូល​ដល់​វ័យ​ចំណាស់​។​

២. ភាព​តានតឹង​: សមត្ថភាព​ការ​ចង​ចាំ​ចុះ​ខ្សោយ​អាច​បណ្ដាល​មក​ពី​​ភាព​តាន​តឹង​ដែល​​ខួរក្បាល​ឧស្សាហ៍​ធ្វើ​ការ​ប្រឈម​ជាមួយ​។

៣.​ ការ​ស្រឡាញ់​និង​ស្អប់​: អារម្មណ៍​ទាំង​ពីរ​នេះ​កើត​ឡើង​នៅ​កន្លែង​តែ​មួយ​នៅ​លើ​ខួរក្បាល​។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​, អារម្មណ៍​ស្រឡាញ់​កាត់​បន្ថយ​​សកម្មភាព​ខ្លះ​ដែល​ទទួល​​ខុស​ត្រូវ​លើ​ការ​កាត់​​សេចក្ដី, និង​ការ​ពិចារណា​រក​ហេតុផល​។​

៤. ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​: ខួរក្បាល​មាន​បរិមាណ​​ទឹក​៨០%​​ដូច​នេះ​សូម្បី​តែ​ខ្វះ​ទឹក​២​%​​ក៏​អាច​ធ្វើ​ឱ្យ​ខួរក្បាល​បាត់​បង់​ការ​ផ្ចង់​អារម្មណ៍​និង​ការ​ចង​ចាំ​មាន​រយៈ​ពេល​ខ្លី​។

៥. ពេល​មាន​ផ្ទៃ​ពោះ​: កំឡុង​ពេល​មាន​ផ្ទៃពោះ​ខួរក្បាល​កាត់​បន្ថយ​​ជាតិ​ពណ៌​​ប្រផេះ​ដែល​មាន​មុខ​ងារ​ឆ្លើយ​តប​នឹង​ទំនាក់​ទំនង​សង្គម​។​ ហេតុ​ផល​ទាំង​អស់​នេះ​មាន​ការ​ចាំ​បាច់​ព្រោះ​ផ្ទុយ​ទៅ​វិញ​វា​ធ្វើ​ឱ្យ​​​ការ​ផ្សា​ភ្ជាប់​ទំនាក់​ទំនង​រវាង​ម្ដាយ​និង​ទារក​ក្នុង​ផ្ទៃ​​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​​និង​អាច​ដឹង​ពី​​គ្រោះថ្នាក់​ដែល​អាច​ប៉ះ​ពាល់​ដល់​​ទារក​។​​

៦. ការ​បរិភោគ​ជាតិ​ស្ករ​ច្រើន​ហួស​: ​ជាតិ​ស្ករ​ដែល​​សេស​សល់​ពី​ការ​ប្រើ​ប្រាស់​ទៅ​បំផ្លាញ​ការ​ផ្សា​ភ្ជាប់​​ក្នុង​ខួរ​ក្បាល​។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​, អាហារ​ដែល​មាន​ជាតិ​ Omega 3 fatty acid ​ដូចជា​ ត្រី​, សណ្ដែក​ដី, ខ្លាញ់​ត្រី​ជា​ដើម​នោះ​នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា​​នេះ។​

៧. ក្ដី​ស្រឡាញ់​: ក្ដី​ស្រឡាញ់​មាន​ពីរ​ដែល​ទី​១​គឺ​បែប​ប្ដី​ប្រពន្ធ​និង​បែប​មេត្តា​ធម៌​រវាង​ម្ដាយ​និង​កូន​ឬ​សាច់ញាតិ​ជាដើម។​ ទោះ​ជា​អារម្មណ៍​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​តែ​ក៏​មាន​ភាព​ខុស​ដែរ​។ អារម្មណ៍​ស្រឡាញ់​បែប​ស្នេហា​​ធ្វើ​ឱ្យ​តំបន់​ដែល​ទទួល​ខុស​ត្រូវ​ផ្នែក​ចំណង់​ផ្លូវ​ភេទ​របស់​ខួរក្បាល​ដំណើរ​ការ។​

៨.​ ការ​គូរ​គំនូរ​: ​ការ​សិក្សា​បង្ហាញ​ថា​ការ​គូរ​គំនូរ​ធ្វើ​ឱ្យ​ខួរក្បាល​​មាន​ភាព​រស់​រវើក​​និង​ពន្យា​ភាព​ចាស់​ជរា​។​

៩.​ ការ​អាន​: ​ពេល​អាន​ធ្វើ​ឱ្យ​ឈាម​មាន​​ដំណើរ​ការ​នៅ​កន្លែង​​ដែល​មាន​ទំនួល​ខុស​ត្រូវ​លើ​​ការ​ផ្ចង់​អារម្មណ៍​របស់​ខួរក្បាល​។​ តែ​វា​មិន​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​លេង​ Video Game ឬ​​ មើល​ទូរទស្សន៍​នោះ​ទេ។​ ​​​​​​​​​


ប្រភព៖ Brightside ប្រែ​សម្រួល៖ Sin Sovannleakhena