៣ វិធីងាយៗក្នុងការថែទាំស្បែកមុខប្រភេទខ្លាញ់
- 2018-01-13 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ វិធីងាយៗក្នុងការថែទាំស្បែកមុខប្រភេទខ្លាញ់
ចន្លោះមិនឃើញ
ស្បែកមុខសំបូរខ្លាញ់ពីធម្មជាតិគឺប្រៀបដូចជាសមរភូមិមួយដែលគ្មានថ្ងៃចប់អញ្ចឹង។ ពេលងើបពីគេងព្រឹកឡើងនិងពេលរសៀលអីនឹង, មានតែអ្នកមានស្បែកមុខបែបនេះទេទើបយល់។ ទោះជាយ៉ាងណាក៏ដោយយើងនៅតែមានវិធីងាយៗដែលយើងអាចថែរក្សាស្បែកមុខដែលឧស្សាហ៍ឡើងខ្លាញ់បានដែរ។
១. ការលាងសម្អាតមុខជាប្រចាំ: សារជាតិដែលកកើតនៅលើស្បែកមុខគ្រប់វិនាទីនោះមានអត្ថប្រយោជន៍របស់វាដែលមានតួនាទីផ្ដល់សំណើមកុំឱ្យជ្រួញ និងធ្វើឱ្យស្បែកមុខមានភាពភ្លឺរលោង។ តែពេលខ្លាញ់ឡើងច្រើនពេកវាធ្វើឱ្យយើងមានអារម្មណ៍គ្មានផាសុកភាពលើមុខ, ណាមួយវាមើលទៅសុទ្ធតែខ្លាញ់តែម្ដង។ អញ្ចឹងការលាងសម្អាតមុខមួយថ្ងៃ២ទៅ៣ដងក្នុងមួយថ្ងៃដើម្បីអនាម័យលើស្បែកមុខនិងសម្អាតជាតិខ្លាញ់ពីរន្ធញើស។
២. Mattifying Moisturizer: មិនមែនថាស្បែកមុខមានខ្លាញ់ហើយអ្នកមិនចាំបាច់ប្រើ Moisturizer នោះទេ។ អ្នកអាចប្រើបានតែចំពោះប្រភេទ Moisturizer ស្ងួត។ ព្រោះវានឹងជួយទប់ជាតិខ្លាញ់និងរក្សាស្បែកមុខឱ្យស្រស់ថ្លា។
៣. ការសម្អាតរន្ធញើសនិងជម្រុះកោសិកាចាស់ៗ: Scrub នឹងធ្វើការងារទាំងពីរនេះជូនអ្នក។ តែមិនមែនប្រើ Scrub អំបិលដុះខ្លួននោះទេគឺអ្នកត្រូវប្រើ Scrub សម្រាប់ស្បែកមុខ។ ការប្រើ Scrub ពីរដងក្នុង១សប្ដាហ៍ជាវិធីល្អក្នុងការផ្ដល់ជាតិវីតាមីននិងរ៉ែដល់ស្បែកមុខនិងសម្អាតកោសិកាចាស់បន្សល់ភាពតឹងរលោងលើស្បែកមុខ។
អត្ថបទ៖ Sin Sovannleakhena