ធ្លាប់សាកអត់ ?នំប៉័ងអាំងល្បីរន្ទឺប្រចាំប្លុកChina Town នៅក្នុងបាងកក
- 2018-01-14 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់សាកអត់ ?នំប៉័ងអាំងល្បីរន្ទឺប្រចាំប្លុកChina Town នៅក្នុងបាងកក
ចន្លោះមិនឃើញ
អ្នកដែលធ្លាប់ទៅដើរលេងនៅប្រទេសថៃតែងមិនដែលរំលងទៅដើរភ្លក់អាហារឆ្ងាញ់ៗជាច្រើនមុខនៅតំបន់ China Town ឬគេហៅថាផ្លូវ Yaowarat នោះទេ។ មិនថាពេលយប់ឬក៏ពេលថ្ងៃនោះទេនៅតាមដងវិថីមួយនេះមានភ្ញៀវទេសចរច្រើនហូរហែ ប៉ុន្តែមានតែនៅពេលរាត្រីតែប៉ុណ្ណោះដែលអ្នកអាចភ្លក់នូវរសជាតិនំប៉័ងអាំងក្តៅៗដាក់ប័រ ហើយបៀកជាមួយនឹងស្នូលរសជាតិជាច្រើនមុខ។ មិនមែនធម្មតាទេកុំថាឡើយតែភ្ញៀវទេសចរដែលតម្រង់ជូរចាំទិញនំប៉័ងអាំងក្តៅៗនេះ សូម្បីតែជនជាតិថៃផ្ទាល់ ក៏រង់ចាំទិញយ៉ាងកោះករនៅទីនោះដែរ។ ដើម្បីធ្វើការទិញអ្នកត្រូវយកក្រដាសដែលគេដាក់ឲ្យគូសនៅខាងមុខតូបលក់ដើម្បីជ្រើសរើសចំនួននំប៉័ងនិងរសជាតិដែលអ្នកចង់បាន រួចដាក់ឈ្មោះហើយហុចឲ្យអ្នកលក់ជាការស្រេច។ នៅក្នុងក្រដាសនោះមានជាភាសាអង់គ្លេសផងដែរ ដែលរសជាតិមានដូចជាស្នូលទឹកដោះគោស្អិតពិសេស ស្នូលពងមាន់ សូកូឡា និងដំណាប់ផ្លែឈើផ្សេងៗជាច្រើនមុខទៀត។ ប៉ុន្តែរសជាតិពិសេសជាងគេដែលត្រូវតែសាកដាច់ខាតនោះគឺស្នូលទឹកដោះគោស្អិត អ្នកប្រាកដជាញ៉ាំជក់មាត់ហើយចង់ញ៉ាំទៀតមិនខាន ហើយតម្លៃនំប៉័ង១ដុំត្រឹមតែ២០បាត បើគិតជាលុយខ្មែរប្រហែលជាជាង២ពាន់រៀល។ បើបានទៅលេងថៃលើកក្រោយអ្នកមិនទាន់បានសាកអាចទៅភ្លក់ម្តងទៅ ទោះការរង់ចាំរៀងយូរបន្តិចមែនប៉ុន្តែរសជាតិពិតជាធ្វើឲ្យអ្នកមិនខកបំណងនោះទេ។ បើកលក់ពីម៉ោង៦ល្ងាចដល់ម៉ោង១២យប់ តម្លៃចាប់ពី១៥បាតទៅ២០បាតប្រហែលជាង២ពាន់រៀលខ្មែរយើង
អត្ថបទ ៖ ដាលីន