ហាងសៀវភៅអង់គ្លេសល្អៗមួយទឹកដែលអ្នកអាចរកបាននៅក្នុងទីក្រុងភ្នំពេញ
- 2018-01-14 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាងសៀវភៅអង់គ្លេសល្អៗមួយទឹកដែលអ្នកអាចរកបាននៅក្នុងទីក្រុងភ្នំពេញ
ចន្លោះមិនឃើញ
ការអានសៀវភៅពិតជាផ្តល់ផលប្រយោជន៍ជាច្រើនណាស់ដល់យើង ព្រោះក្រៅពីបង្កើនចំណេះដឹង សៀវភៅក៏អាចធ្វើឲ្យយើងប្រែក្លាយជាមនុស្សម្នាក់ដែលមានការយល់ដឹងពីពិភពលោកនេះកាន់តែទូលំទូលាយព្រមទាំងពង្រឹងផ្លូវចិត្តព្រមទាំងប្រាជ្ញារបស់យើងថែមទៀតផង ដូចជាគេនិយាយថា «មិត្តល្អបំផុតគឺសៀវភៅ» ។ បើសិនអ្នកជាអ្នកចូលចិត្តអាន ហើយចង់ស្វែងរកសៀវភៅល្អៗមួយទឹកដែលនៅមានសភាពល្អដូចថ្មីហើយមានតម្លៃធូរថ្លៃ ឬ ក៏អ្នកចង់ជូនកាដូជាសៀវភៅដល់មិត្តភក្តិ ឬក៏មនុស្សសំខាន់របស់អ្នកនោះ អ្នកអាចរកបាននៅហាង «My Secondhand Book» ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ជួរផ្សារសាមគ្គី។
«My Secondhand Book» ប្រមូលផ្តុំដោយសៀវភៅភាសាអង់គ្លេសមួយទឹកដែលមានច្រើនប្រភេទដូចជា៖ រឿងប្រលោមលោក, សៀវភៅបង្កើនចំណេះដឹង, សៀវភៅអប់រំ, សៀវភៅសេដ្ចកិច្ច, សៀវភៅនយោបាយ និង សៀវភៅជាច្រើនផ្សេងទៀត។
អញ្ចឹងយកពេលទំនេរដែលសម្រាកពីការងារ មកអង្គុយអានសៀវភៅ ឬក៏អ្នកដែលស្រលាញ់ការអានកុំភ្លេចណាហាងសៀវភៅ My Second Hand Book
លេខទូរស័ព្ទទំនាក់ទំនង៖ 086 856 688
ប្រភព៖ facebook អត្ថបទ ៖ សោភា