បើ​មាន​បញ្ហា​ទាក់​ទង​នឹង​ដំណេក​អាច​សាកល្បង​បរិភោគ​អាហារ​ទាំង​៥​នេះ​

  • 2018-01-15 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

1. ផ្លែ​ចេក

ផ្លែ​ចេក​ពិត​ជា​ល្អ​ខ្លាំង​ណាស់​សម្រាប់​សុខភាព​ដូច​សប្បាយ​ដើរ​ធ្លាប់​រាយរាប់​នូវ​អត្ថបទ​មុនៗ​អញ្ចឹង។ ផ្លែ​ចេក​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ដូចជា​ម៉ាញ៉េស្យូម​និង​វីតាមីនB6 ដែល​ជួយ​បង្កើន​កម្រិត​ Serotonin របស់​អ្នក។ មានន័យ​ថា​វា​ជួយ​កាត់​បន្ថយ​ជំងឺ​បាក់​ទឹក​ចិត្ត​និង​ធ្វើ​ឲ្យ​មាន​ការ​ថប់​អារម្មណ៍​ដែល​អាច​ឲ្យ​អ្នក​គេង​នៅ​ក្នុង​ស្ថានភាព​មួយ​ដ៏​ស្ងប់​ស្ងាត់។

2. ទឹកឃ្មុំ

ជាតិ​ស្ករ​ដែល​មាន​នៅ​ក្នុង​ទឹកឃ្មុំ​បន្ថយ​កម្រិត​នៃ​ការ​គិត​ពេល​យប់ ជួយ​សម្រាក​ខួរ​ក្បាល​របស់​អ្នក។ ទឹក​ឃ្មុំ​ដែល​មាន​ពណ៌​ខ្មៅ​មាន​ចំនួន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់។ លើស​ពី​នេះ​សារជាតិ​ផ្អែម​នេះ​ជួយ​ឲ្យ​បំពង់​រំលាយ​អាហារ​របស់​អ្នក​មាន​សុខភាព​ល្អ​និង​ដើរ​តួនាទី​ជា​ Probiotic ដោយ​បង្កើន​ចំនួន​បាក់តេរី​ល្អ​នៅ​ក្នុង​ពោះវៀន​របស់​អ្នក។

3. គ្រាប់​ Almonds

គ្រាប់​ Almonds សម្បូរ​ទៅ​ដោយ​ Melatonin។ ក្រៅ​ពី​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ គ្រាប់​ Almondsនេះ​ជួយ​គ្រប់​គ្រង​ការ​គេង​របស់​អ្នក។ Hazelnuts ក៏​មាន​ប្រសិទ្ធភាព​ដូច​គ្នា​ដែរ​ ប៉ុន្តែ​គួរ​តែ​បរិភោគ​តែ​ក្នុង​កម្រិត​ល្មម​ដូច​អាហារ​ដទៃ​ទៀត​ដែរ។

4. ទឹក​ដោះ​គោ

អ្នក​ប្រហែល​ជា​ធ្លាប់​លឺ​ហើយ​ថា​មុន​ចូល​គេង​គេ​ឲ្យ​ផឹក​ទឹកដោះគោ​មួយ​កែវ។ ទឹកដោះគោ​មាន​ផ្ទុក​ Tryptophan ដែល​ជា​ថ្នាំ​ប្រឆាំង​និង​ជំងឺ​បាក់​ទឹក​ចិត្ត​ដែល​ជួយ​បង្កើន​កម្រិត​ Melatonin។

5. ផ្លែ Cherry

ផ្លែ​ឈើ​នេះ​គឺ​ជា​ថ្នាំ​បំបាត់​ការឈឺចាប់​ដ៏​ល្អ​មួយ​ទៀត​ ព្រោះ​វា​ក៏​ផ្ទុក​ Melatonin និង Tryptophan ផង​ដែរ។ ដូច្នេះ​ផឹក​ទឹក​ផ្លែ Cherry មួយ​កែវ​ឬ​ញុំាំ​ផ្លែ Cherry ប្រហែល​ជា៤៥នាទី​ឬមួយម៉ោង​មុនចូលគេងអាចជួយគ្រប់គ្រង​ការ​គេង​របស់​អ្នក​និង​ដោះស្រាយ​ផល​ប៉ះពាល់​នៃការ​គេង​មិន​លក់។


ប្រភព៖ healthhack ប្រែ​សម្រួល៖ Sey