លែងបារម្ភនៅពេលដែលទិញចំស្បែកជើងតូចជាងជើងហើយ !!!
- 2018-01-15 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លែងបារម្ភនៅពេលដែលទិញចំស្បែកជើងតូចជាងជើងហើយ !!!
ចន្លោះមិនឃើញ
មានមនុស្សជាច្រើនគ្នាដែលជួបបញ្ហានេះមិនថាស្ថិតក្នុងវ័យណាក៏ដោយ ដោយការទិញស្បែកជើងដែលតូចជាងជើង ពេលខ្លះចំម៉ូតដែលស្រលាញ់ខ្លាំងទៀត កាន់តែពិបាកចិត្ត ដូច្នេះខាងក្រោមនេះគឺជាវិធីមួយចំនួនដែលនឹងធ្វើឲ្យស្បែកជើងរបស់អ្នករីកមាឌជាងមុនល្មមសាកសមនឹងជើងរបស់អ្នក។ ១. ពង្រីកទំហំដោយការប្រើទឹកកក
ប្រើថង់ដែលអាចខ្ជឹបមាត់ជិត ដើម្បីដាក់ទឹកចូលទៅក្នុងនោះ បន្ទាប់មកស៊កចូលទៅក្នុងស្បែកជើងរបស់អ្នក ហើយដាក់ចូលក្នុងទូរទឹកកករយៈពេលមួយយប់ នោះនៅពេលដែលទឹកឡើងកក វានឹងជួយពង្រីកស្បែកជើងរបស់អ្នក។ ២. ប្រើដប ឬដំឡូង
ប្រើដបណាដែលមានរាងស្លីមសមនឹងទម្រង់ស្បែកជើង ឬក៏ប្រើដំឡូងក៏បាន ហើយស៊កវាចូលទៅក្នុងស្បែកជើង។
៣. ប្រើស្រោមជើង
ប្រសិនបើអ្នកមានការអត់ធ្មត់ អ្នកអាចពាក់ស្រោមជើង១ ឬ២ជាន់ ហើយពាក់ស្បែកជើងដែលតឹងនោះ បន្ទាប់មកប្រើពេលមួយថ្ងៃដើម្បីពាក់វាដើរចុះឡើង។ ឬក៏អ្នកអាចប្រើម៉ាស៊ីនផ្លុំសក់ ផ្លុំ(ប្រើកម្ដៅដែលក្ដៅ) ដើម្បីឲ្យវារីកមាឌទៅតាមទំហំជើងយើងក៏បាន៕
ប្រសិនបើអ្នកនៅមិនទាន់ច្បាស់នោះអ្នកទស្សនានូវ វីដេអូ ខាងក្រោមបន្ថែមឲ្យកាន់តែច្បាស់ទៀត៖
ប្រភព៖ shoesofprey អត្ថបទ៖ ដេមី