រឿង១២ យ៉ាងដែលអ្នកទេសចរមិនត្រូវធ្វើពេលទៅកម្សាន្តនៅប្រទេសជប៉ុន
- 2018-01-16 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង១២ យ៉ាងដែលអ្នកទេសចរមិនត្រូវធ្វើពេលទៅកម្សាន្តនៅប្រទេសជប៉ុន
ចន្លោះមិនឃើញ
នៅក្នុងប្រទេសដែលមានវប្បធម៌ពិសេសដូចប្រទេសជប៉ុនអ្នកទេសចរអាចមានអារម្មណ៍ថានឹងពិបាកបន្តិចនៅពេលទៅកម្សាន្តនៅទីនោះ ដោយសារតែច្បាប់និងបទដ្ឋានសង្គមដែលគ្រប់គ្រងជីវិតសាធារណៈនិងទំនាក់ទំនងរវាងបុគ្គលនិងមនុស្ស។ ទេសចរដែលនឹងទៅទស្សនាប្រទេសជប៉ុន គួរណាស់តែដឹងនូវទំនៀមទម្លាប់មួយចំនួន និងការប្រាស្រ័យទាក់ទងរបស់ប្រជាជនក្នុងតំបន់ ដែលអាចឲ្យយើងជៀសវាងនូវកំហុសឆ្គង។
ប្រសិនបើអ្នកកំពុងរៀបចំផែនការធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅទីនេះគឺមានវប្បធម៌ទំនៀមទម្លាប់មួយចំនួនដែលអ្នកគួរតែដឹងអំពីវា៖
១. ទម្លាប់ក្នុងការប្រើចង្កឹះ
ជនជាតិជប៉ុននឹងសប្បាយចិត្តបើសិនជាឃើញអ្នកចេះប្រើចង្កឹះយ៉ាងស្ទាត់ជំនាញ។ ហើយអី្វដែលត្រូវ ចៀសវាង គឺ ការដោតចង្កឹះក្នុងចានបាយ , ចៀសវាងការចាប់ម្ហូបពីចង្កឹះមួយទៅចង្កឹះមួយផ្សេង ។
២.កុំពាក់ស្បែកជើងចូលក្នុងផ្ទះ
៣.ត្រូវតម្រង់ជួរជាដាច់ខាតគ្រប់ទីកន្លែង
៤.ចៀសវាងការដើរបណ្ដើរញ៉ាំបណ្ដើរ
៥.ត្រូវងូតទឹកសម្អាតខ្លួនមុនពេលចូលត្រាំក្នុងអាងងូតទឹក
៦.កុំញីច្រមុះអ្នកនៅទីសាធារណៈ
៧.កុំទុកលុយធីប
៨.ចៀសវាងការសន្ទនាលឺៗនៅតាមទីសារធារណៈ
៩.កុំប្រើកាយវិកាចង្អុល
ការចង្អុលមនុស្សឬវត្ថុ ចាត់ទុកជាអាកប្បកិរិយាមិនសមរម្យនៅក្នុងប្រទេសជប៉ុន ជំនួសដោយការចង្អុល ជនជាតិជប៉ុនប្រើការគ្រវីដៃទៅអ្វីដែលគេចង់និយាយអំពី។
១០.កុំចាក់ទឹកស៊ីអ៊ីវនៅក្នុងបាយរបស់អ្នក
ព្រោះជប៉ុនមិនដែលចាក់ស៊ីអ៊ីវផ្ទាល់ក្នុងបាយទេ គឺគេចាក់ក្នុងកូនចាន។
១១.ចៀសវាងការឲ្យនិងទទួលរបស់ដោយប្រើដៃតែម្ខាង
១២.កុំចាក់ស្រាឲ្យខ្លួនឯង
នៅពេលជួបជុំជាមួយនឹងមិត្តភ័ក្ដិ ឬមិត្តរួមការងារ ត្រូវចាក់ស្រាឲ្យគេនៅពេលដែលគេផឹកអស់ពីកែវ តែមិនត្រូវចាក់ឲ្យខ្លួនឯងទេ គឺទុកឲ្យគេចាក់ឲ្យ ហើយនៅពេលចាក់ស្រាត្រូវកាន់ដបស្រាដោយដៃទាំងពីរ។
ប្រភព៖ oyster.com អត្ថបទ៖ សោភា