សម្រក​ទម្ងន់​មិន​បាន​សម្រេច​ដោយ​សារ​មូល​ហេតុអ្វី?

  • 2018-01-16 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​មាន​ឆ្ងល់​ទេ​ថា​ហេតុអ្វី​បាន​ជា​កាន់​តែ​សម្រក​កាន់​តែ​ឡើង? ទម្លាប់​ទាំង​អស់​នេះ​គឺ​ជា​អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​គិត​ថា​នឹង​ជួយ​សម្រេច​បំណង​សម្រក​ទម្ងន់​របស់​ពួក​គេ​តែ​ផ្ទុយ​ទៅ​វិញ​វា​បែរ​ជា​​ដាក់​​សម្ពាធ​ទៅ​លើ​ខ្លួន​ឯង​ហើយ​លិទ្ធ​ផល​នោះ​គឺ​បរាជ័យ​។

១. មិន​ញ៉ាំ​ជាតិ​​ "ធាត់​" ទាល់​តែ​សោះ

មនុស្ស​ភាគ​ច្រើន​គិត​ថា​ការ​សម្រក​ទម្ងន់​គឺ​ទាល់​តែ​មិន​ប៉ះ​ជាតិ​ធាត់​ទាល់​តែ​សោះ។​ ការពិត​នោះ​គឺ​ជាតិ​ធាត់​ដែល​មាន​នៅ​ក្នុង​សណ្ដែកដី​, ត្រី​, ប័រ, ជាដើម​នោះ​ជួយ​រក្សា​រាង​របស់​អ្នក​ទៅ​វិញ​ទេ។ សារពាង្គ​កាយ​របស់​មនុស្ស​ត្រូវ​ការ​ជាតិ​ធាត់​ទាំង​នោះ​ដើម្បី​ការលូតលាស់​​និង​បន្សាប​ជាតិ​កូលេស្តេរ៉ល​អាក្រក់​ (Bad Cholesterol)​ ដែល​បណ្ដាល​ឱ្យ​ដុះ​ក្បាល​ពោះ​។​ ជាតិ​ធាត់​មាន​ប្រយោជន៍​សម្រាប់​រាង​កាយ​នោះ​មាន​នៅ​ក្នុង​​សណ្ដែក​​អាល់ម៉ន់​ (Almonds), ប្រេង​អូលីវ​ (Olive oil), ប័រ​សណ្ដែក​ដី​ជា​ដើម​។​

២. អ្នក​ដក​សារជាតិ​ចាំបាច់​ចំពោះ​រាងកាយ​ពី​ចំណី

ភាគ​ច្រើន​អ្នក​ចង់​សម្រក​ទម្ងន់​គិត​ថា​ការ​ដក​ចេញ​នូវ​ជាតិ​នំប៉័ង, ជាតិ​ស្ករ​​ជាដើម​នោះ​ហើយ​បន្ថែម​មក​វិញ​នូវ​ជាតិ​ប្រូតេអ៊ីន​គឺ​ផ្លូវ​ទៅ​កាន់​ការ​សម្រក​គីឡូ​។​ តែ​ក្រៅ​ពី​មិន​បាន​ញ៉ាំ​អ្វី​ដែល​ខ្លួន​ចង់​ញ៉ាំ​នោះ​, ការ​ធ្វើ​បែប​នេះ​វា​មិន​ជួយ​អ្វី​ទេ។​ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​សម្រក​គីឡូ​គឺ​ត្រូវ​ញ៉ាំ​អាហារ​គ្រប់​ប្រភេទ​ដែល​រាង​កាយ​ត្រូវ​ការ​ជា​ចាំបាច់។​ ព្រោះ​ការ​ផ្ដល់​សារជាតិ​ចិញ្ចឹម​ទៅ​ដល់​រាងកាយ​បាន​គ្រប់​គ្រាន់​គឺ​ជួយ​កាត់​បន្ថយ​ភាព​ស្រេច​ឃ្លាន​មិន​ឈប់​ឈរ​និង​ធ្វើ​ឱ្យ​អ្នក​នឹក​ឃើញ​តែ​អាហារ​ផ្អែម​ៗ​, បឺហ្គើ​, ជាដើម​។​

៣. អ្នក​បោះបង់​ Cardio Exercises រួច​ចាប់​យក​ Workout

​​​នៅ​ក្នុង​ការ​គិត​ដើម្បី​សម្រេច​បាន​ការ​សម្រក​គីឡូ​អ្នក​អាច​នឹង​គិត​ថា​ការ Workout ជួយ​បាន​ច្រើន​ជាង​លំហាត់​ប្រាណ​ស្រាល​ៗ​ធម្មតា​។​ Workout ពិត​ជា​ជួយ​បាន​មែន​តែ​សម្រាប់​អ្នក​ចង់​ពង្រឹង​សាច់​ដុំ​, តែ​បើ​ចង់​សម្រក​ទម្ងន់​វិញ​នោះ​គឺ​អ្នក​ត្រូវ​ការ​លំហាត់​ប្រាណ​បែប​ Cardio Exercises ដើម្បី​ការ​ប្រើ​ប្រាស់​ជាតិ​កាឡូរី​អាក្រក់​ឱ្យ​អស់​ពី​ក្នុង​ខ្លួន​​ និង​រក្សា​សុខភាព​បេះដូង​ឱ្យ​មាន​សុខភាព​ល្អ។​ ​


ប្រភព៖ Vickynowfit ប្រែ​សម្រួល៖ Sin Sovannleakhena