Sea Salt Coffee រសជាតិ​ថ្មី​ ប្លែក​ខុស​គេ​ មាន​នៅ Cerise's Bakery Coffee... !

  • 2018-02-04 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផឹក​កាហ្វេ Mocha និងLatte រាល់​ថ្ងៃ​សុំាំ​ណាស់។ បើ​ចង់​រក​រស​ជាតិ​ថ្មី​អាច​មក​សាក​ល្បង​នៅ​ហាងCerise's Bakery Coffee បាន។ ដូចជា​កាហ្វេ​អំបិល​សមុទ្រ​ដែល​ជា​កាហ្វេ​ប្រចាំ​ហាង​ និង​ជាកាហ្វេដំបូង​គេបង្អស់​នៅប្រទេសកម្ពុជាដែល​អ្នក​ទាំង​គ្នា​មិនគួររំលងនោះទេ។

Cerise's Sea Salt Coffee

ម៉្យាងវិញទៀត នៅទីនេះក៏មានកាហ្វេលាយជាមួយនឹង​ស្រា​ដែល​អ្នក​ទាំង​អស់​គ្នា​អាច​ទៅ​សាក​ភ្លក់​បាន​ ហើយមិន​ត្រឹម​តែ​មាន​កាហ្វេ​ដែល​មាន​រសជាតិ​ប្លែក​ខុស​ពី​គេ​នោះ​ទេ

ប៉ុន្តែ​ក៏​មានCake, ​Pizza ​និង​នំបុ័ង​ដុត​ចេញ​ពី​ឡរ​ក្ដៅៗ​ថ្មីៗ​ដែល​ចេញ​រាល់​មួយ​ម៉ោង​ម្តងថែមទៀតផង។

ចំណែក​ឯ​បរិយាកាស​នៅ​ក្នុង​ហាង​វិញ​គឺ​ពិត​ជា​ល្អ​សម្រាប់​សិស្សានុសិស្ស​ទៅ​ធ្វើ​ការងារ​សាលា​ឬ​ក៏​អាច​ទៅ​ជួបជុំ​មិត្តភ័ក្ដិ​នៅ​ទី​នោះ​ក៏​បាន។ ហាង​មាន​ការ​រៀប​ចំ​យ៉ាង​ល្អ​ប្រណិត​មាន​ដាំ​ដើមឈើ​ធំនៅក្នុង​ហាង​ទៀត​ដែល​អាច​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ទៅ​សម្រាក​បន្ទាប់​ពី​ការងារ​បាន។​ ​

សាក​ស្រមៃ​មើល! បើ​បាន​អាន​សៀវភៅ​ជាមួយ​នឹង​កាហ្វេ​មួយ​កែវ​នៅ​ទី​នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​នោះ​ទេ។

អូហ៍! នៅ​មាន​ទៀត​សម្រាប់ថ្ងៃ​ Valentine's Day ក៏​មាន​ការ​ផ្ដល់​ជូនពិសេស​ ដែល​បញ្ចុះតម្លៃ​​ ១០% ទៅ​លើការ​កុម្មង់​នំ Cake គ្រប់​ទំហំ​ ចាប់​ពីថ្ងៃ​ទី​០១​ ដល់​ថ្ងៃទី​ ១៣​ ខែកុម្ភៈ នេះ​ណា៎.!!

អាសយដ្ឋាន: ផ្ទះលេខ ១៥១ ផ្លូវ២៨៩ សង្កាត់បឹងកក់១ ខណ្ឌ​ទួលគោក រាជ​ធានី​ភ្នំពេញ ទល់មុខ​ធនាគារ​ អេស៊ីលីដា សាខា​អង់តែន​ទួលគោក។

​លេខទូរស័ព្ទទំនាក់ទំនង: 098 555 040

Facebok Page: Cerise's Bakery Coffee