វិធីងាយៗដែលអ្នកអាចបំបាត់ក្លិនក្លៀកដោយជោគជ័យ
- 2018-01-18 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីងាយៗដែលអ្នកអាចបំបាត់ក្លិនក្លៀកដោយជោគជ័យ
ចន្លោះមិនឃើញ
គ្មាននរណាម្នាក់ចង់បែកញើសក្លៀកហើយដើរទៅគ្រប់ទីកន្លែងជាមួយនឹងក្លិនដ៏មិនគួរឱ្យចង់នៅជិតនោះទេ។ ក្នុងករណីមានក្លិនក្លៀកបែបនេះទឹកអប់ទប់មិនជាប់នោះទេមានតែកាន់តែពុលថែម។ មានតែរកវិធីបំបាត់វាជារាងរហូតទេទើបបាន!
១. ក្រូចឆ្មារ: ចិតក្រូចឆ្មាជាបន្ទះៗរួចបិតលើក្លៀកប្រហែល១៥នាទី។ ឬក៏ជូតដុះសម្អាតនិងទុកផ្អាប់រយៈពេល១៥នាទីក៏បាន។
២. Apple Cider Vinegar: នៅក្នុងដបមានក្បាលសម្រាប់បាញ់ឬដប Spray មួយ, ដាក់ទឹកបន្តិចលាយនឹង Apple Cider Vinegar និងក្រូចឆ្មារបន្តិច។ អ្នកក៏អាចយកដប Spray នេះតាមខ្លួនបានដែរជាពិសេសពេលទៅធ្វើការបើមានអារម្មណ៍ថាមានក្លិនក្លៀកនោះ, ប្រើ Spray នេះបាញ់លើក្លៀកទៅ។
៣. Baking Soda & Corn Starch: លាយរបស់ទាំងពីរនេះបញ្ចូលគ្នា(មិនប្រើទឹកទេ)ដើម្បីរក្សាភាពស្ងួតនិងមានក្លិនស្រស់ស្រាយរាល់ថ្ងៃ។
ប្រភព៖ All Just You ប្រែសម្រួល៖ Sin Sovannleakhena