គ្រាន់តែក្រូចឆ្មារតូចមួយមានប្រយោជន៍ដល់សុខភាពម្ល៉ឹងផង?
- 2018-01-18 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែក្រូចឆ្មារតូចមួយមានប្រយោជន៍ដល់សុខភាពម្ល៉ឹងផង?
ចន្លោះមិនឃើញ
ឃើញក្រូចឆ្មារតូចកុំមើលងាយវាណា! ក្រូចឆ្មារមានប្រយោជន៍ណាស់ មិនថាខាងសម្រស់ឬក៏ខាងសុខភាពក្នុងរាងកាយយើងនោះទេ។
១. ជួយដល់ការរំលាយអាហារ
ទឹកក្រូចឆ្មារជួយព្យាបាលបញ្ហាទាក់ទងនឹងការរំលាយអាហារនិងការទល់លាមកផងដែរ។ គ្រាន់តែបន្ថែមដំណក់ទឹកក្រូចឆ្មារមួយចំនួនទៅក្នុងម្ហូបរបស់អ្នក (សូមកុំលាយជាមួយទឹកដោះគោព្រោះវាមិនដំណើរការល្អជាមួយនឹងទឹកដោះគោនោះទេ) ហើយវានឹងជួយក្នុងការរំលាយអាហារ។ ក្រូចឆ្មារដើរតួនាទីជាអ្នកសំអាតឈាម។ រូបមន្តនេះគឺទឹកក្រូចឆ្មារ, ទឹកត្រជាក់, ទឹកសូដា, អំបិល (អំបិលធម្មតាឬអំបិលគ្រោះ) និងស្ករឬទឹកឃ្មុំដើម្បីឲ្យមានរសជាតិផ្អែម។ អ្នកអាចផឹកវានៅពេលណាដែលអ្នកបរិភោគអាហារច្រើន។
២. ជួយព្យាបាលគ្រុនក្តៅ
ទឹកក្រូចឆ្មារអាចជួយព្យាបាលអ្នកដែលគ្រុនផ្ដាសាយឬគ្រុនក្ដៅ។ វាជួយកាត់បន្ថយជំងឺគ្រុនដោយធ្វើឲ្យអ្នកមានការបែកញើស។
៣. ជួយថែទាំធ្មេញ
ក្រូចឆ្មារក៏ត្រូវបានគេប្រើជាញឹកញាប់ក្នុងការថែទាំធ្មេញផងដែរ។ ប្រសិនបើអ្នកយកទឹកក្រូចឆ្មារស្រស់មកលាបនៅលើធ្មេញដែលឈឺ វាអាចជួយបំបាត់ការឈឺចាប់បាន។ ការស្រូបយកជាតិទឹកក្រូចឆ្មារលើអញ្ចាញធ្មេញអាចបញ្ឈប់ការហូរឈាមតាមជើងធ្មេញខណៈពេលដែលលុបបំបាត់ក្លិនស្អុយដែលអាចកើតចេញពីជំងឺអញ្ចាញផ្សេងៗ។ លើសពីនេះទៅទៀត ក្រូចឆ្មារត្រូវបានប្រើក្នុងការសម្អាតធ្មេញផងដែរ។
៤. ជួយថែទាំសក់
បើអ្នកយកទឹកក្រូចឆ្មារមកលាបនៅលើស្បែកក្បាលរបស់អ្នក វាអាចជួយដោះស្រាយបញ្ហាអង្គែ, ការជ្រុះសក់, ហើយនិងបញ្ហាផ្សេងៗទៀតដែលមានទាក់ទងនឹងសក់ជាមួយស្បែកក្បាល។ អ្នកក៏អាចប្រើវាដោយផ្ទាល់នៅលើសក់របស់អ្នកបាន ព្រោះវាអាចធ្វើឲ្យសក់របស់អ្នកភ្លឺរលោង។
៥. ជួយថែរក្សាស្បែក
ទឹកក្រូចឆ្មារដែលជាថ្នាំសម្លាប់មេរោគធម្មជាតិក៏អាចព្យាបាលបញ្ហាទាក់ទងទៅនឹងស្បែកផងដែរ។ វាជួយកាត់បន្ថយការឈឺចាប់នៃការរលាកដោយកម្ដៅថ្ងៃ ហើយវាជួយកាត់បន្ថយការឈឺចាប់ពីឃ្មុំទិចផងដែរ។ វាក៏ជួយព្យាបាលមុខមុន និងជំងឺស្បែកដូចគ្នា។ វាដើរតួនាទីជាឱសថប្រឆាំងភាពជ្រីវជ្រួញនិងមុនក្បាលខ្មៅ។ ផឹកទឹកលាយជាមួយទឹកក្រូចឆ្មារនិងទឹកឃ្មុំធ្វើឲ្យស្បែកមុខរបស់អ្នកភ្លឺថ្លា និងមានសុខភាពល្អ។
៦. ព្យាបាលការរលាក
ការប្រើទឹកក្រូចឆ្មារនៅលើកន្លែងរលាកចាស់ៗរបស់អ្នក វាអាចជួយកាត់បន្ថយស្នាមរបួស ហើយដោយសារវាជាភ្នាក់ងារដែលត្រជាក់ វាជួយកាត់បន្ថយអារម្មណ៍ឈឺដោយសារការរលាកនៅលើស្បែកផងដែរ។
៧. បញ្ឈប់ការហូរឈាមច្រមុះ
អ្នកអាចយកសំឡីទៅជ្រលក់ទឹកក្រូចឆ្មារហើយដាក់វានៅក្នុងច្រមុះដើម្បីបញ្ឈប់ការហូរឈាម។
៨. ជួយសម្រក់ទម្ងន់
ប្រសិនបើអ្នកផឹកទឹកក្រូចឆ្មារលាយជាមួយទឹកក្ដៅឧណ្ឌៗ និងទឹកឃ្មុំ វាអាចជួយកាត់បន្ថយការឡើងទម្ងន់បាន។
៩. ជួយសម្រាកសាច់ដុំជើងរបស់អ្នក
ដោយសារតែក្រូចឆ្មារមានជាតិប្រូតេអ៊ីនច្រើនរួមផ្សំជាមួយក្លិនឆ្ងុយរបស់វា អាចជួយកាត់បន្ថយអារម្មណ៍តានតឹងនិងការរោយជើងជាដើម។ អ្នកអាចយកទឹកក្រូចឆ្មារលាយជាមួយនឹងទឹកក្ដៅឧណ្ឌហើយត្រាំជើងរបស់អ្នកនៅក្នុងនោះ អ្នកនឹងមានអារម្មណ៍ថាស្រួលខ្លួនហើយជួយសម្រួលដល់សាច់ដុំជើងរបស់អ្នកផងដែរ។
១០. ព្យាបាលរោគសន្លាក់ឆ្អឹង
វាក៏ជាថ្នាំបញ្ចុះទឹកនោមផងដែរ ហើយអាចព្យាបាលឈឺសន្លាក់ឆ្អឹង និងរលាកសន្លាក់បាន។ វាជួយសម្លាប់បាក់តេរី និងបញ្ចេញជាតិពុលចេញពីរាងកាយរបស់អ្នក។
ប្រភព៖ organicfacts ប្រែសម្រួល៖ Sey