ទឹកកក​ឈូស​ព្រៃទទឹង ឆ្ងាញ់​​ជាប់​ចិត្ត​ញ៉ាំហើយនឹក​ដល់​អនុស្សាវរីយ​កាល​នៅ​ក្មេងៗ

  • 2018-01-17 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​តែ​ឥលូវ​គេ​និយម​តែ​របស់​ញ៉ាំ​ប្រេន ៗ​តែ​ក៏​មិន​ដែល​ភ្លេច​របស់​ញ៉ាំ​កាល​ពី​ក្មេងៗ​ដែរ ​ព្រោះ​ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​នឹក​ដល់​អនុស្សាវរីយ​កាល​នៅ​ក្មេងៗ។ ថ្ងៃនេះ​សប្បាយ​ដើរ ចង់​ណែនាំ​ទឹកកក​ឈូស​ស្ករ​ត្នោត​ធម្មជាតិ​មួយ​កន្លែង​គឺ​លក់​តាំង​ពី​យូរ​ហើយ​មក​ទល់​ឥឡូវ​ក៏​នៅ​តែ​មាន​គេ​លាន់​មាត់​សសើរ​​ថា​ឆ្ងាញ់​គ្រប់​គ្នា និយាយ​ទៅ​មិន​ថា​ចាស់​មិន​ថា​ក្មេង​ទេ​ឲ្យ​តែ​ជិះ​កាត់ ​ដឹង​ឈប់​ម៉ូតូ​កង់​តម្រង់​ជួរ​ចាំ​ទិញ​។ ទឹកកក​ឈូស​ត្រជាក់​ចិត្ត​ប្រើ​ប្រាស់​ស្ករ​ត្នោត​ធម្មជាតិ​មិន​ដាក់​មេ​ស្ករ​មាន​ក្លិន​ឈ្ងុយ​ញ៉ាំ​ហើយ​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ព្រឺស​ហ្មង​​ ។ ​​

តម្លៃ​ក៏​សមរម្យ​ក្នុង​មួយ​កែវ​គាត់​លក់​ចាប់​ពី​១៥០០រៀល​ដល់៣០០០រៀល។​ ចាប់ផ្តើមលក់ពីម៉ោង១១កន្លះដល់៧កន្លះយប់​ជា​រៀង​រាល់ថៃ្ង ចង់​ញ៉ាំ​ទឹកកក​ឈូស​ស្ករ​ត្នោត​ធម្មជាតិ​អាច​ទៅ​រក​បាន​ដែល​មាន​ទីតាំង​​នៅ​ជាប់​ផ្សារcity mall សង្កាត់​៧មករា ភ្នំពេញ​ ឬ​ទំនាក់​ទំនង​តាម​លេខ ០៩៦ ៥០៥ ៤១២២។


អត្ថបទ៖​ Mean Sila