ហេតុ​អ្វី​អ្នក​គួរ​តែ​ផឹក​តែខ្ញី?

  • 2018-01-19 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តែ​ខ្ញី​មាន​វីតាមីនC, ម៉ាញេស្យ៉ូម​ និង​ជាតិ​រ៉ែ​ច្រើន​ដែល​ល្អ​សម្រាប់​សុខភាព។ ទាំង​នេះ​គឺ​ជា​អត្ថប្រយោជន៍​ទាំង​៨​ដែល​តែ​ខ្ញី​ផ្ដល់​ឲ្យ​អ្នក៖

១. ជួយ​កាត់​បន្ថយ​ការ​ក្អួត​ចង្អោរ

ផឹក​តែ​ខ្ញី​មួយ​កែវ​មុន​ពេល​ធ្វើ​ដំណើរ​អាច​ជួយ​ការពារ​ការ​ក្អួត​ចង្អោរ​ដែល​បណ្ដាល​មក​ពី​ការ​ធ្វើ​ចលនា។ អ្នក​ក៏​អាច​ផឹក​វា​នៅ​ពេល​មាន​សញ្ញា​ដំបូង​នៃ​អាការ​ក្អួត​ចង្អោរ​បាន​ ដើម្បី​បន្ថយ​រោគ​សញ្ញា​នោះ។

២. ជួយ​ឲ្យ​ដំណើរ​ការ​ក្រពះ​របស់​អ្នក​ល្អ

វា​មាន​ប្រយោជន៍​ក្នុង​ការ​កែ​លំអ​ការ​រំលាយ​អាហារ​និង​ការ​បង្កើន​ការ​ស្រូប​យក​អាហារ។

៣. កាត់​បន្ថយ​ការ​រលាក

ខ្ញី​មាន​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​ដែល​ធ្វើឲ្យ​វា​ជា​ឱសថ​នៅ​ផ្ទះ​ដ៏​ល្អ​សម្រាប់​បញ្ហា​សាច់ដុំ​និង​សន្លាក់។ លើស​ពី​នេះ​ទៅ​ទៀតអ្នក​ក៏​អាច​ប្រើ​វា​ដើម្បី​ត្រាំ​សន្លាក់​ជើង​បាន​ផង​ដែរ។

៤. ប្រយុទ្ធ​នឹង​បញ្ហា​ផ្លូវ​ដង្ហើម

តែ​ខ្ញី​អាច​ជួយ​បន្ថយ​ការ​កក​ស្ទះ​ដែល​ទាក់​ទង​នឹង​​ជំងឺ​ផ្តាសាយ។ ដូច្នេះ​សាកល្បង​ផឹក​តែ​ខ្ញី​មួយ​ពែង​សម្រាប់​អ្នក​ដែល​មាន​រោគ​សញ្ញា​ផ្លូវ​ដង្ហើម​ដែល​ទាក់ទង​នឹង​ ប្រតិកម្ម​ដង្ហើម។

៥. ធ្វើ​ឲ្យ​ឈាម​រត់​បាន​ល្អប្រសើរ​

វីតាមីន, ជាតិរ៉ែ, និង​អាមីណូអាស៊ីត​នៅ​ក្នុង​ខ្ញី​អាច​ជួយ​ស្ដារ​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ចរន្ត​ឈាម​បេះដូង។ ខ្ញី​អាច​ការពារ​ខ្លាញ់​ពី​ការ​ដាក់​ចូល​ក្នុង​សរសៃ​ឈាម​ដែល​ជួយ​ការពារ​ការ​គាំង​បេះដូង​និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។

៦. ជួយ​សម្រួល​ដល់​ការ​មក​រដូវ

នេះ​គឺ​សម្រាប់​ស្ត្រី​ទាំង​អស់​ដែល​មាន​ការ​ឈឺចាប់​ពេល​មក​ឈាម​រដូវ។ សាកល្បង​យក​កន្សែង​ជ្រលក់​នឹក​ទឹក​ខ្ញី​ក្ដៅ​ហើយ​យក​វា​មក​ស្អំ​នៅ​លើ​ពោះ​ខាង​ក្រោម​របស់​អ្នក។​ វា​អាច​ជួយ​បំបាត់​ការ​ឈឺចាប់​និង​បន្ធូរ​សាច់ដុំ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ផឹក​តែ​ខ្ញី​មួយ​លីត្រ​ជាមួយ​ទឹក​ឃ្មុំ។

៧. ពង្រឹង​ប្រព័ន្ធ​ភាព​សុំា

តែ​ខ្ញី​អាច​ជួយ​ពង្រឹង​ភាព​សុំា​របស់​អ្នក​ដោយសារ​តែ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​នៅ​ក្នុង​ខ្ញី។

៨. បំបាត់​ភាព​តានតឹង

តែ​ខ្ញី​មាន​លក្ខណៈ​ស្ងប់ស្ងាត់​ដែល​អាច​ជួយ​បន្ថយ​ភាព​តានតឹង​។ នេះ​ត្រូវ​បាន​គេ​គិត​ថា​ដោយ​សារ​តែ​ការ​រួម​ផ្សំ​គ្នា​រវាង​ក្លិន​ឆ្ងុយ​របស់​ខ្ញី​និង​លក្ខណៈ​សម្បត្តិ​ព្យាបាល​របស់​វា។


ប្រភព៖ timesofindia ប្រែ​សម្រួល៖ Sey