គិត​ថា​បែក​បាក់​ហើយ​​ អ្នក​នឹង​ក្លាយ​ទៅ​ជាមនុស្ស​ឯកា​មែន​ទេ ?

  • 2018-01-18 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្នាក់​ឯង​ជា​ថ្មី​ម្ដង​ទៀត​ហើយ​មែន​ទេ​? គិត​ថា​ការ​ត្រលប់​មក​ជីវិត​ដែល​នៅ​លីវ​គឺ​ គួរ​ឲ្យ​ធុញ​មែន ឬ​ក៏​កម្សត់​ឯកា​ណាស់​មែន​ទេ​? ប៉ុន្តែ​ការ​ពិត​អ្នក​គួរ​តែ​មាន​ភាព​រីករាយ​នឹង​​អ្វី​ដែល​ខ្លួន​ឯង​មាន​ និង​ភាព​រឹង​មាំ។ ​មិន​ថា​មាន​ស្ថាន​ភាព​បែប​ណា​ទេ​អ្នក​គួរ​តែ​ស្រឡាញ់​ខ្លួន​ឯង​​ពី​ព្រោះ​អ្នក​មាន​សេរី​ភាព​ឡើង​វិញ ហើយក៏​គួរ​តែ​រីករាយ​នឹង​រឿង​​ទាំង ៥ យ៉ាង​ដែល​អ្នក​មាន​៖

១. រីករាយ​នឹង​ឯករាជ្យ​ភាព​របស់​អ្នក

ឯករាជ្យ ជា​អ្វី​ដែល​អ្នក​ចង់​បាន​បំផុត​ព្រោះ​អ្នក​ចង់​ធ្វើ​អ្វី​បាន​តាម​ចិត្ត​ដែល​ខ្លួន​ចង់​​​ ហើយ​ក៏​គ្មាន​អ្នក​ណា​មក​ត្រួត​ត្រា​អ្នក​ដូច​ដែល​ពេល​អ្នក​នៅ​ ​​In Relationship ។​​​

២. រីករាយ​នឹង​ការ​ណាត់​ជួប​ជាមួយ​នឹង​ដៃ​គូរ​ថ្មី​ៗ

ម្នាក់​ឯង​គឺ​ល្អ​ណាស់​​ដែល​​អាច​ឲ្យ​យើង​ មាន​ពេល​វេលា​អាច​ណាត់​ជួប​ជាមួយ​នឹង​មនុស្ស​ថ្មី​ ​ថា​មិន​ត្រូវ​យើង​អាច​ជួប​មនុស្ស​ល្អ​ជាង​អ្នក​ចាស់​ផង​ក៏​ថា​បាន​។

៣.ពេលវេលា​​នៅ​ជាមួយ​គ្រួសារ​ដ៏​រីករាយ​

គ្មាន​ការ​ស្រលាញ់​ណា​ដូច​ការ​ស្រលាញ់​របស់​គ្រួសារ​នោះ​​ទេ។ យើង​គួរ​តែ​យក​ពេល​ដែល​នៅ​ម្នាក់​ឯង​មក​នៅ​ជាមួយ​នឹង​ម៉ាក់​ប៉ា​​ឲ្យ​បាន​រីករាយ​តាម​តែ​អាច​ទៅ​។

៤. រីករាយ​នឹង​ដំណើរ​កម្សាន្ត​ម្នាក់​ឯង​

គឺ​ជា​ការ​ដើរ​កម្សាន្ត​​ដោយ​គ្មាន​យល់​ព្រម​ឬ​មិន​ចាំបាច់​បង្ខំ​អ្នក​ណា​។ កក់​កន្លែង​ណា​ដែល​អ្នក​ចង់​ហើយ​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​ដោយ​​រីករាយ​​និង​​សេរីភាព​របស់​អ្នក។

៥.ចុង​ក្រោយ​គឺ​ សេរី​ភាព​នៃ​អារម្មណ៍​និង​ចិត្ត

ទោះ​បី​ថា​ដំបូង​យើង​ពិបាក​បន្តិច​មែន​ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ទទួល​ស្គាល់​គ្រប់​យ៉ាង​ហើយ​ ភាព​ Single នឹង​ធ្វើ ទទួល​បាន​ភាព​ស្ងប់​ស្ងាត់​គ្មាន​ការ​រំខាន​ពី​អ្នកណា។ ​​

​​​​


អត្ថបទ៖ chanvutha yin