គុណ​ប្រយោជន៍​និង​គុណវិបត្តិ​នៃ​ការ​ទទួល​ទាន​​ស៊ូស៊ី

  • 2018-01-20 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស៊ូស៊ី​ ជា​ម្ហូប​អាហារ​ប្រពៃណី​​របស់​​ប្រទេស​ជប៉ុន​ហើយ​​ក៏​ជា​អាហារ​​​ដ៏​ពេញ​និយម​បំផុត​ស្ទើរ​ជុំវិញ​ពិភពលោក។​ ស៊ូស៊ី​ ដែល​ធ្វើ​មក​ពី​ត្រី​សមុទ្រ​ឆៅ​រុំ​ជាមួយ​នឹង​បាយ​ ហើយ​មាន​បន្ថែម​នូវ​គ្រឿង​ផ្សេង​ៗ​ទៀត​។ សម្រាប់​ការ​បរិភោគ​ស៊ូស៊ី មាន​គុណ​ប្រយោជន៍​និង​មាន​គុណវិបត្តិ​បែប​ណា​ទៅ​៖ ​​​​​

គុណ​ប្រយោជន៍៖

  • មិន​ត្រូវ​ការ​សម្ភារៈ​ច្រើន​ក្នុង​ការ​ធ្វើ

  • គ្មាន​(ឬ​មាន​តិច)ជាតិ​កូលេស្តូរ៉ូល និង សារ​ជាតិ​ធាត់

  • ល្អ​សម្រាប់​អ្នក​ដែល​មាន​ជាតិ​កូលេស្តូរ៉ូលខ្ពស់

  • ជា​អាហារ​សុខភាព

  • មាន​កាឡូរី​ទាប

  • ភាគ​ច្រើន​គឺ​ជា​ត្រី​ដែល​ជា​ប្រភព​នៃ​វីតាមីន

  • ជួយ​បន្ថយ​សម្ពាធ​ឈាម​(នៅ​ពេល​ដែល​បរិភោគ​ក្នុង​បរិមាណ​ដែល​ត្រឹមត្រូវ)

  • សម្បូរ​ទៅ​ដោយ​សារ​ធាតុ Omega-3 ដែល​មាន​សារ​សំខាន់​ចំពោះ​បេះដូង  

គុណវិបត្តិ៖

  • ត្រី​ធូ​ណា និង ត្រី​ដាវ មាន​សារធាតុ​បារត​ខ្ពស់

  • ត្រី​ដែល​ចម្អិន​មិន​សូវ​ឆ្អិន​ល្អ អាច​ធ្វើ​ឲ្យ​អ្នក​បរិភោគ​កើត​ជំងឺ​ព្រូន​ដែល​រាល​ដាល​ពេញ​ខ្លួន​ប្រាណ ហើយ​បង្ក​ឲ្យ​មាន​ភាព​ឈឺ​ចាប់ ហើយ​វិធី​ព្យាបាល​គឺ​តាម​រយៈ​ការ​វះ​កាត់

  • ស៊ូស៊ី​កម្រិត​ខ្ពស់ មាន​តម្លៃ​ថ្លៃ​ខ្លាំង

  • ត្រី​មួយ​ចំនួន​ត្រូវ​ចម្អិន​ឲ្យ​បាន​ល្អ បើ​មិន​ដូច្នោះ​ទេ​នឹង​ឈឺ​ជា​មិន​ខាន

  • ស៊ូ​ស៊ី​អាច​បង្ក​ជា​ហានិភ័យ​ដល់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​កម្រិត មួយ​ និង​កម្រិត ពីរ ដូច​នេះ​ហើយ​ពួក​គេ​គួរ​តែ​បរិភោគ សា​ស៊ី​មី ជំនួស​វិញ។  


ប្រភព៖ www.wix.com អត្ថបទ៖​ សោភា