ទទួល​បាន​លទ្ធផល​មិន​គួរ​ឲ្យ​ជឿ​គ្រាន់​តែ​ផឹក​ទឹក​៣លីត្រ​សោះ​ក្នុង​មួយ​ថ្ងៃ

  • 2018-01-22 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក​តែ​បន្តិច​អាច​លុប​បំបាត់​បញ្ហា​បាន​ជា​ច្រើន​ ហើយ​គន្លឹះ​គឺ​ការ​បរិភោគ​ទឹក។ ទឹក​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​លូតលាស់​ល្អ​តាម​របៀប​ជាច្រើន​ ហើយ​ដើម្បី​ទទួល​បាន​ផល​នោះ​អ្នក​ត្រូវ​ការ​តែ​៣​លីត្រ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ តែ​៤​សប្ដាហ៍​ប៉ុណ្ណោះ​អ្នក​នឹង​ឃើញ​ពី​ការ​ផ្លាស់​ប្ដូរ​ដ៏​អស្ចារ្យ៖

១. អ្នក​នឹង​ទទួល​បាន​ស្បែក​ស្រស់​ថ្លា

ជាតិ​ពុល​ដែល​នាំ​ឲ្យ​មាន​ការ​បង្ក​រោគ​និង​មុន​នឹង​ត្រូវ​បាន​បញ្ចេញ​ចេញ​ពី​ខ្លួន។

២. អ្នក​នឹង​កាត់បន្ថយ​ភាព​អស់​កម្លាំង

អ្នក​នឹង​លែង​ត្រូវ​ការ​កាហ្វេ​ទៀត​ហើយ! មូលហេតុ​ចម្បង​នៃ​ការ​ហត់​នឿយ​ញឹកញាប់​គឺ​ការ​ខ្វះ​ជាតិទឹក។

៣. ទម្ងន់​របស់​អ្នក​នឹង​ស្រក​ចុះ

ផឹក​ទឹក​យ៉ាង​តិច​ឲ្យ​បាន​មួយ​កែវ​មុន​ពេល​បាយ​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ឃ្លាន។

៤. អ្នក​នឹង​មាន​ស្នាម​ជ្រួញ​តិច​ជាង​មុន

ស្បែក​ដែល​ខ្សោះ​ជីវជាតិ​នាំ​ឲ្យ​មាន​ស្នាម​ជ្រួញ​ ប៉ុន្តែ​អាច​បំបាត់​វា​បាន​ប្រសិន​បើ​អ្នក​មាន​តុល្យភាព​ទឹក​ល្អ។

៥. មុខងារ​ថ្លើម​របស់​អ្នក​ល្អ​ប្រសើរ​ជាង​មុន

ទឹក​សំអាត​ឈាម​និង​ធ្វើ​ឲ្យ​មុខងារ​នេះ​កាន់​តែ​ប្រសើរ​ឡើង​នៅ​ពេល​ដែល​រាង​កាយ​ទទួល​បាន​វត្ថុ​រាវ​គ្រប់​គ្រាន់។

៦. អ្នក​នឹង​មាន​ការ​ឈឺ​ចាប់​សាច់ដុំ​តិចតួច​

ជា​ញឹកញាប់​ការ​ឈឺចាប់​សាច់ដុំ​និង​សន្លាក់​គឺ​ជា​លទ្ធផល​នៃ​ការ​បរិភោគ​ទឹក​តិច​ពេក។

៧. ការ​ចងចាំ​របស់​ប្រសើរ​ជាង​មុន

ប្រសិន​បើ​កោសិកា​ខួរក្បាល​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់​វា​នឹង​ធ្វើ​ការ​បាន​លឿន​និង​មាន​ប្រសិទ្ធភាព, និង​គិត​គូរ​កាន់​តែ​ច្បាស់​ហើយ​ផ្ដោត​អារម្មណ៍​កាន់​តែ​ប្រសើរ​។

៨. ការ​រំលាយ​អាហារ​របស់​អ្នក​គឺ​ប្រសើរ​ជាង​មុន

ជាតិ​ទឹក​ដែល​មាន​តុល្យភាព​ល្អ​ក្នុង​ខ្លួន​ជួយ​រក្សា​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​មាន​លំនឹង។

៩. ការ​ការពារ​ប្រព័ន្ធ​ភាព​សុំាំ​របស់​អ្នក​ត្រូវ​បាន​ពង្រឹង

នៅ​ពេល​ដែល​រាងកាយ​របស់​អ្នក​ត្រូវ​បាន​ថែរក្សា​គ្រប់គ្រាន់​ជាមួយ​នឹង​សារធាតុ​រាវ ប្រព័ន្ធ​ភាពសុំា​របស់​អ្នក​ដំណើរ​ការ​ល្អ។

១០. អ្នក​នឹង​មាន​អារម្មណ៍​ល្អ​ជាង​មុន

ជារឿយៗ​កង្វះ​ជាតិ​ទឹក​នៅ​ក្នុង​ខួរក្បាល​និង​កោសិកា​របស់​អ្នក​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ការ​ឈឺក្បាល​និង​ភាព​មួម៉ៅ។


ប្រភព៖ healthhacks ប្រែ​សម្រួល៖ Sey