អង្គុយ​ធ្វើ​ការ​ផឹក​កាហ្វេ​ស្រួល​នៅ BioLAB Coffee & Office

  • 2018-01-22 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ខេត្ត​សៀមរាប​ឥឡូវ​កំពុង​តែ​មាន​កំណើន​ហាង​កាហ្វេ​ឡូយៗ មិន​ចាញ់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ប៉ុន្មាន​នោះ​ទេ ដែល​ថ្មី​ៗនេះ​មាន​កាហ្វេ​មួយ​ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​ទី​ក្រុង​អង្គរ នោះ​មាន​ឈ្មោះ​ថា BioLAB Coffee & Office

ដោយ​គ្រាន់​តែ​អាន​ឈ្មោះ​ហាង អ្នក​ប្រាកដ​ជា​អាច​ទាយ​ដឹង​ហើយ​ថា ហាង​នេះ​ជា​កន្លែង​ដ៏​សាក​សម​សម្រាប់​អ្នក​ដែល​តែងតែ​មាន​ការងារ​ប្រជុំ​ក្រុម​និយាយ​ពី​កិច្ចការ​សាលា ឬ​គម្រោង​ផ្សេងៗ មិន​តែ​ប៉ុណ្ណោះ ប្រសិន​បើ​អ្នក​ចង់​បាន​ officeបែប​ឯក​ជន អ្នក​ក៏​អាច​ជួល​បាន​នៅ​ទី​នោះ​ដោយ​តម្លៃ​ថោក​សមរម្យ​បំផុត និង​មាន​ផាសុកភាព​ទៀត​ផង។

ទីតាំង៖ #០៤១៨ ផ្លូវ​វត្តបូរ៍ សៀមរាប

https://www.facebook.com/biolabcoffeeandoffice/  


អត្ថបទ៖ ដេមី