បើ​ក្ដៅ​ហុយ ៗ​អីចឹង​ឃើញ​ហើយ​នរណា​មិន​ស្រក់​ទឹក​មាត់?

  • 2018-01-22 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​ជិះ​កាត់​ផ្សារ​តា​ប៉ាង​ភ្លាម​ក្លិន​ឈ្ងុយ​ចេញ​ពី​សាច់​ចង្កាក់​គ្រប់​មុខ​ភាយ​មក​ប៉ះ​ច្រមុះ​យើង​ភ្លែត ។ នរណា​ទ្រាំ​មិន​លេប​ទឹក​មាត់​បាន​បើ​ឈ្ងុយ​ម៉ឹង​ៗ និយាយ​ពី​រសជាតិ​វិញ​ក៏​មិន​អន់​ដែរ មួយ​ចង្កាក់​តែ ១៥០០រៀល​តែ​ប៉ុណ្ណោះ សាច់​ក្ដៅៗ​ហុយៗ ជ្រលក់​ជា​មួយ​ទឹក​សៀង​ហឹរ​ៗ​ឆ្ងាញ់​ជាប់​មាត់​ភ្លេច​មិន​បាន​ហ្មង។ តោះៗ ចាំ​អង្កា​ចេញ​ពី​ធ្វើ​ការ​ទៅ​ញ៉ាំ​ជា​មួយ Sabay ដើរ​តែ​ម្ដង​ទៅ​ហ្អី​?

សាច់​ចង្កាក់​នេះ​មាន​លក់​នៅ​ម្ដុំ​ផ្សារ​តា​ប៉ាង នៅ​កាច់​ជ្រុង​ច្រក​ដឿង​ហែម​តែ​ម្ដង។

ប្រិយមិត្ត​មើល​វីដេអូ​ហើយ ហាម​ស្រក់​ទឹក​មាត់​ណា!


អត្ថបទ៖ Sao Chanpisey