មុខម្ហូបនាំសំណាង សម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន!!!
- 2018-01-23 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុខម្ហូបនាំសំណាង សម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន!!!
ចន្លោះមិនឃើញ
ចំពោះមុខម្ហូបក៏ជារឿងសំខាន់មួយដែរ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន ក៏ព្រោះថាការរៀបចំមុខម្ហូបបានត្រឹមត្រូវនាំឲ្យយើងទទួលបាននូវសំណាងល្អក្នុងឆ្នាំថ្មីនេះផងដែរ។ ជាក់ស្តែង ដូចជាអាហារប៉ុន្មានមុខដូចខាងក្រោមនេះតែម្តង មួយមុខៗសុទ្ធតែមានអត្ថន័យរបស់វា ច្បាស់លាស់ហើយថែមទាំងល្អៗទៀតផង។
ត្រី៖ តំណាងឲ្យភាពរីកចម្រើនរុងរឿងពីមួយឆ្នាំទៅមួយឆ្នាំ។
គាវ៖ តំណាងឲ្យទ្រព្យសម្បត្តិស្ដុកស្ដម្ភ ដោយសារគាវមានរូបរាងដូចដុំប្រាក់កាលពីបុរាណ។
ឆា យ៉៖ តំណាងឲ្យទ្រព្យសម្បត្តិស្ដុកស្ដម្ភដែរ ដោយសារថាវាមានរូបរាងដូចមាសដុំ។
នំអ៊ី៖ តំណាងឲ្យការជួបជុំគ្នាដ៏រីករាយ ក្នុងក្រុមគ្រួសារនីមួយៗ។
មីឆា៖ តំណាងឲ្យសុភមង្គល និងអាយុយឺនយូរ។
ផ្លែក្រូច៖ តំណាងឲ្យភាពបរិបូរណ៍ទៅដោយទ្រព្យសម្បត្តិ ព្រោះវាមានពណ៌លឿងទុំដូចមាស។
ប្រភព៖ China Highlights ប្រែសម្រួល៖ Khou Sophy