ឈប់បារម្ភទៅ អ្នកដែលមានបញ្ហាបបូរមាត់ខ្មៅស្រអាប់...
- 2018-01-23 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈប់បារម្ភទៅ អ្នកដែលមានបញ្ហាបបូរមាត់ខ្មៅស្រអាប់...
ចន្លោះមិនឃើញ
បញ្ហាមាត់ខ្មៅតែងតែកើតឡើងជារឿយៗ មិនថាជានារី ឬបុរស។ ជួនកាលក៏ដោយសារតែការប្រើផលិតផល ការបរិភោគ និងមកពីកំណើត។ យ៉ាងណាមិញ វិធីខាងក្រោមនេះនឹងជួយទប់ស្កាត់ និងលុបបំបាត់ភាពខ្មៅលើបបូរមាត់របស់អ្នក។
១. និយាយថាទេចំពោះបារី
បារីមានសារធាតុម្យ៉ាងដែលធ្វើឲ្យប៉ះពាល់សុខភាពហើយ ធ្វើឲ្យបបូរមាត់របស់អ្នកមានភាពស្រអាប់ទៀតផង។
២. បន្ថយការផឹកកាហ្វេ និងតែ
ការផឹកកាហ្វេ និងតែច្រើនលើសលុបពេក ធ្វើឲ្យធ្មេញ និងបបូរមាត់របស់អ្នកខ្មៅស្រអាប់។
៣ ជៀសវាងការប៉ះពាល់ដោយកម្ដៅថ្ងៃខ្លាំងពេក
ការដែលបបូរមាត់ប៉ះពាក់ដោយកម្ដៅថ្ងៃខ្លាំងពេក ធ្វើឲ្យបង្កជាតិមេឡានីន ដូច្នេះនៅពេលដែលអ្នកដឹងខ្លួនថានឹងប្រើពេលនៅខាងក្រៅយូរ អ្នកគួរតែលាបក្រែមការពារកម្ដៅថ្ងៃកុំឲ្យខាន។
៤. ពិនិត្យមើលក្រែមដែលអ្នកប្រើជាប្រចាំ
ការដែលអ្នកប្រើប្រាស់ក្រែមលាបមាត់ដែលមិនមានគុណភាព ឬហួសកំណត់ ផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពបបូរមាត់របស់អ្នក។
៥. កុំខាំ ឬលិទ្ធបបូរមាត់
អ្នកខ្លះមានទម្លាប់មួយ គឺចូលចិត្តធ្វើឲ្យបបូរមាត់មានសំណើមដោយសារការលិទ្ធវាជារឿយៗ និងពេលខ្លះខាំវាដោយមិនដឹងខ្លួន ហើយចំណុចទាំងនេះហើយដែលធ្វើឲ្យបបូរមាត់របស់អ្នកកាន់តែស្ងួតទៅៗ និងឡើយក្រម៉ៅ។
ប្រភព៖ Stylecraze អត្ថបទ៖ ដេមី