ហេតុផល​ដែល​អ្នក​គួរ​តែ​ជូត​មុខ​ជា​មួយ​ទឹក​ប៉ោម​

  • 2018-01-23 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹក​ប៉ោម​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​បើ​យើង​ញ៉ាំ​វា​។​ ហើយ​ទឹក​ប៉ោម​ក៏​មាន​អត្ថប្រយោជន៍​​ចំពោះ​ស្បែក​ដែរ​បើ​យើង​ប្រើ​វា​មក​ជូត​សម្អាត​ផ្ទៃ​មុខ​របស់​យើង។ មាន​មនុស្ស​ជា​ច្រើន​ដែល​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​មុខ​មុន​, ជ្រួញ, ស្នាម​អុជ​ខ្មៅ​ជាដើម​នោះ​ដែល​កំពុង​ស្វះស្វែង​រក​ផលិតផល​ទាំង​ថ្លៃ​ទាំង​ថោក​យក​មក​ប្រើ។ តែ​ខ្លះ​ក៏​មិន​បាន​លទ្ធផល​ដូច​ក្ដី​ប្រាថ្នា​​។

សាក​ល្បង​ប្រើ​ Apple Cider Vinegar នេះ​សិន​ទៅ​មុន​នឹង​អស់​សង្ឃឹម! ហើយ​នេះ​គឺ​ជា​ហេតុផលទាំង​៤​ថា​ហេតុ​អី​អ្នក​គួរ​ប្រើ​វា។

១. ជួយ​ឱ្យ​ស្បែក​មុខ​មើល​ទៅ​ក្មេង​ជាង​វ័យ

ជូត​ឬ​លាង​សម្អាត​ស្បែក​មុខ​ជាមួយ​ ACV នេះ​ជា​រៀង​រាល់​ថ្ងៃ​គឺ​ជា​ការ​ផ្ដល់​ជាតិ​សំណើម​និង​ជាតិ​វីតាមីន​ទៅ​ចិញ្ចឹម​ស្បែក​មុខ​ជួយ​ឱ្យ​ស្បែក​ចាស់​ប្រែ​ជា​ក្មេង​ជាង​វ័យ​។​

២. បំបាត់​មុន​, ការពារ​ការ​កើត​​មុន, បំបាត់​ស្នាម​អុជ​ខ្មៅ

​ACV មាន​ជាតិ​អាស៊ីដ​ម្យ៉ាង​ហៅ​ថា​​ Malic Acid ដែល​ជាហេតុ​ធ្វើ​ឱ្យ​វា​មាន​ឥទ្ធិពល​កម្ចាត់​​និង​ការពារ​កុំ​ឱ្យ​កើត​មុន​។​

៣. រក្សា​តុល្យភាព​ pH នៃ​ស្បែក​មុខ

​​បើ​សិន​ជា​អ្នក​លាង​សម្អាត​មុខ​របស់​អ្នក​ជា​មួយ​ ACV ដែល​លាយ​ជាមួយ​​ទឹក​៣​ទៅ​៤​ដង​ក្នុង​មួយ​សប្ដាហ៍​នោះ​វា​នឹង​ជួយ​រក្សា​កម្រិត pH​ នៃ​ស្បែក​មុខ​របស់​អ្នក​។​ សូម​បញ្ជាក់​ថា​ដោយ​សារ​តែ ACV​ ​ជួយ​រក្សា​តុល្យភាព​ដល់​ស្បែក​និង​ធ្វើ​ឱ្យ​ស្បែក​មុខ​មាន​សំណើម​ពេល​ប្រើ​, ស្បែក​មុខ​អាច​នឹង​មាន​សភាព​ឡើង​ប្រេង​បន្តិច​ហើយ។​ ​

៤. កម្ចាត់​ជាតិ​កខ្វក់​និង​ជាតិ​ពុល​នៅ​ក្នុង​រន្ធ​ញើស

ការ​លាយ​​ ACV​ នឹង​ទឹក​រួច​យក​ទៅ​លាង​មុខ​នោះ​វា​ជួយ​សម្អាត​រន្ធ​ញើស​ឱ្យ​បាន​ស្អាត​ល្អ​និង​សម្អាត​ជាតិ​ពុល​នៃ​ស្បែក​មុខ​ផង​ដែរ។​


ប្រភព៖ Healthy World Society ប្រែ​សម្រួល៖ Sin Sovannleakhena