កំហុស​ទាំង​៧​ដែល​ធ្វើ​ឲ្យ​សក់របស់​អ្នក​ឡើង​ប្រេង

  • 2018-01-23 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សក់​រលាស់​និង​ភ្លឺ​រលោង​គឺ​ជា​អ្វី​ដែល​ស្រ្តី​និង​បុរស​តែង​ចង់​បាន។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​មនុស្ស​ជា​ច្រើន​តែង​តែ​ជួប​ប្រទះ​បញ្ហា​សក់​ជាច្រើន​ចាប់​តាំង​ពី​ការ​បែក​ចុង​សក់​រហូត​ដល់​ការ​ជ្រុះ​សក់។ ការ​ត្អូញត្អែរ​ញឹកញាប់​មួយ​ទៀត​គឺ​សក់​មាន​ជាតិ​ប្រេង​ដែល​ជា​រឿយៗ​បណ្ដាល​មក​ពី​ការ​កក់​សក់​ញឹកញាប់​ព្រោះ​សាប៊ូ​កក់​សក់​កាត់​ស្បែក​ក្បាល​របស់​អ្នក​ហើយ​បង្កើន​ការ​ផលិត​ប្រេង។ ប៉ុន្តែ​សក់​មាន​ជាតិ​ប្រេង​មិន​ត្រឹម​តែ​បណ្ដាល​មក​ពី​ការ​លាង​សំអាត​ច្រើន​ទេ ប៉ុន្តែ​ក៏​បណ្ដាល​មក​ពី​មូលហេតុ​ផ្សេង​ទៀត​ដែល​ជា​ទម្លាប់​នឹក​ស្មាន​មិន​ដល់​របស់​អ្នក៖

១. អ្នក​តែងតែ​ចង​សក់​របស់​អ្នក​ឡើង

នៅ​ពេល​ដែល​អ្នក​ចង​សក់​របស់​អ្នក​ឡើង ជាតិ​ប្រេង​ដែល​ត្រូវ​បាន​ផលិត​ដោយ​ស្បែក​ក្បាល​របស់​អ្នក​មិន​អាច​បែង​ចែក​ស្មើៗ​គ្នា​នៅ​លើ​សក់​របស់​អ្នក​ឡើយ​ដែល​បណ្ដាល​ឲ្យ​ស្បែក​ក្បាល​ផលិត​ជាតិ​ប្រេង​ច្រើន​ដែល​មាន​ន័យ​ថា​អ្នក​មិន​គួរ​ចង​សក់​របស់​អ្នក​ជា​ញឹក​ញាប់​នោះ​ទេ​ប្រសិន​បើ​អ្នក​មិន​ចង់​ឲ្យ​សក់​របស់​អ្នក​ឡើង​ប្រេង​ច្រើន។

២. អ្នក​ប៉ះ​សក់​របស់​អ្នក​ញឹកញាប់​

ជា​ទូទៅ​អ្នក​ប្រហែល​ជា​ធ្លាប់​ដឹង​ហើយ​ថា​ការ​យក​ដៃ​ទៅ​ប៉ះ​មុខ​របស់​អ្នក​ជា​ញឹកញាប់​អាច​បណ្ដាល​ឲ្យ​ឡើង​ខ្លាញ់​និង​មុន ហើយ​វា​ក៏​មិន​ខុស​គ្នា​ជាមួយ​និង​សក់​ដែរ។ ដៃ​របស់​យើង​ត្រូវ​បាន​គ្របដណ្ដប់​នៅ​​ភាព​កខ្វក់​និង​សំណល់​ពី​ឡេ​ឬ​គ្រីម​ដែល​អ្នក​បាន​ប្រើ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​តែ​កុំ​ប៉ះ​សក់​របស់​អ្នក​ជា​ញឹកញាប់​ពេក​ប្រសិន​បើ​អ្នក​មិន​ចង់​ឲ្យ​វា​ក្លាយ​ជា​ជាតិ​ប្រេង។

៣. អ្នក​កំពុង​ឆ្លង​កាត់​ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន

ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន​អាច​នាំ​ឲ្យ​ស្បែក​ក្បាល​របស់​អ្នក​ផលិត​ជាតិ​ប្រេង​ច្រើន​ពេក។ ឧទាហរណ៍​អ្នក​អាច​ឆ្លង​កាត់​ការ​ពេញ​វ័យ​ការ​មាន​ផ្ទៃ​ពោះ​ឬ​ការ​អស់​រដូវ។​ ក្រពេញ​ទីរ៉ូអ៊ីត​បញ្ចេញ​ហួសហេតុ​ឬ​ចេញ​ពី​ថ្នាំ​គ្រាប់​ក៏​ជា​កត្តា​ដែល​អាច​បណ្ដាល​ឲ្យ​ផលិត​កម្ម​ខ្លាញ់​លើស។

៤. អ្នក​សិត​សក់​ញឹកញាប់​ពេក

នៅ​ពេល​ដែល​អ្នក​សិតសក់​របស់​អ្នក​ញឹកញាប់​ពេក​វា​រីក​រាល​ដាល​ប្រេង​នៅ​លើ​សក់​របស់​អ្នក​, ធ្វើ​ឲ្យ​មើល​ទៅ​ឃើញ​ភ្លឺ​ប៉ុន្តែ​ក៏​មើល​ឃើញ​ប្រេង​ផង​ដែរ។

៥. អ្នក​បរិភោគ​អាហារ​ដែល​មិន​ល្អ​ចំពោះ​សុខភាព

ប្រសិន​បើ​អ្នក​បរិភោគ​អាហារ​លឿន​ឬ​ស្ករ​គ្រាប់​ច្រើន​ពេក​វា​មិន​មាន​អ្វី​ដែល​គួរ​តែ​ភ្ញាក់​ផ្អើល​ទេ​ដែល​សក់​របស់​អ្នក​មាន​ជាតិ​ប្រេង។ សម្រាប់​ជា​ប្រយោជន៍​នៃ​សក់​របស់​អ្នក​(និង​សុខភាព​ទូទៅ​របស់​អ្នក​) វា​ល្អ​បំផុត​ក្នុង​ការ​ជ្រើស​រើស​យក​ផ្លែឈើ​, បន្លែ​និង​គ្រាប់​ធញ្ញជាតិ។

៦. អ្នក​កំពុង​ប្រើប្រាស់​ផលិតផល​ថែ​រក្សា​សក់​របស់​អ្នក​មិន​ត្រឹមត្រូវ

ការ​ធ្វើ​ឲ្យ​សក់​របស់​អ្នក​មើល​ទៅ​ភ្លឺ​រលោង​​ដោយ​ការ​ប្រើ​ម៉ាស់​សក់, សាប៊ូ​កក់​សក់, និង​ការ​ប្រើ​ប្រេង​លាប​សក់​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​សិត​សក់​និង​ប៉ះ​ទៅ​ទន់​រលាស់​គឺ​ពិត​ជា​ល្អ​ណាស់​។​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​មិន​គួរ​ប្រើ​ផលិតផល​ទាំង​នេះ​​នៅ​លើ​ផ្នែក​ខ្លះ​នៃ​សក់​ដែល​នៅ​ជិត​ស្បែក​ក្បាល​របស់​អ្នក​នោះ​ទេ​ព្រោះ​វា​អាច​នាំ​ឲ្យ​មាន​ជាតិ​ប្រេង​និង​បណ្ដាល​ឲ្យ​ជ្រុះ​សក់។

៧. ក្រាស់​សិត​សក់​របស់​អ្នក​កខ្វក់

មនុស្ស​ជា​ច្រើន​ភ្លេច​ពី​សារៈសំខាន់​នៃ​ការ​សម្អាត​ក្រាស់​សិត​សក់​របស់​អ្នក​ឲ្យ​បាន​ទៀង​ទាត់។ នោះ​ដោយសារ​តែ​សក់​របស់​អ្នក​ជា​រឿយៗ​ប្រមូល​បាន​​ភាព​កខ្វក់​ដូច​ជា​ការ​បែក​ញើស​នៅ​លើ​ស្បែក​ក្បាល​ជា​ដើម។


ប្រភព៖ healthhacks ប្រែ​សម្រួល៖ Sey