អាហារ​ ៥​ប្រភេទ​ដែល​នឹង​ជួយ​ដល់​ធ្មេញ​របស់​អ្នក​ឲ្យ​បាន​​រឹង​មាំ

  • 2018-01-24 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នាម​ញញឹម​ ដ៏​ស្រស់​ស្អាត​បាន ​មិន​ត្រឹម​តែ​បង្ហាញ​តែ​តាម​រយៈ​បបូរ​មាត់​តែ​ម្យ៉ាង​នោះ​ទេ នៅ​ពី​ក្រោយ​នោះ​ក៏​មាន​ធ្មេញ​ពណ៌​ស​ភ្លឺ​ចែងចាំង​​ ​ដែល​នឹង​ជួយ​បន្ថែម​សម្រស់​ផង​ដែរ​។ ប៉ុន្តែ​មនុស្ស​សព្វ​ថ្ងៃ​នេះ​បាន​ចំណាយ​ប្រាក់កាស​ទៅ​លើ​ការ​វះ​កាត់​ធ្មេញ ។ ​ប៉ុន្តែ​យើង​អាច​ស្វែង​រក​អ្វី​ដែល​នៅ​ក្បែរ​ៗ​​ដែល​អាច​ដោះស្រាយ​បញ្ហា​ធ្មេញ​បាន​យ៉ាង​ងាយ​ស្រួល។ សប្បាយ​ដើរ​ក៏​មាន​គន្លឹះ​ពិសេស​ចង់​ចែក​រំលែក​ផង​ដែរ​ នៃ​ម្ហូប​អាហារ​មួយ​ចំនួន​​ដែល​ជា​ជំនួយ​ដល់​ធ្មេញ​ដ៏​រឹង​មាំ​របស់​យើង​ផង​ដែរ​ ៖

១. Cheese

ទោះ​បី​ជា​នៅ​ក្នុង​ប្រទេស​យើង​មិន​សូវ​មាន​អាហារ​ដែល​មាន​ដាក់​ Cheese​ ប៉ុន្តែ​ វា​គឺ​ជា​ប្រភព​ដ៏​អស្ចារ្យ​បំផុត​នៃ​​ជាតិ​កាល់ស្យូម ដែល​អាច​ជួយ​កម្ចាត់​ភាព​ប្រះ​បែក​នៃ​ធ្មេញ។ ការ​សិក្សា​បាន​បង្ហាញ​ថា​កម្រិត pH ​មាន​សារៈ​សំខាន់​សម្រាប់​សុខ​ភាព​ធ្មេញ។ ឈីស​ត្រូវ​បាន​គេ​សម្គាល់​ឃើញ​ថា​បង្កើន​កម្រិត​ pH ដល់​ទៅ​ ៥,៥​ ដែល​អាច​បន្ថយ​ហានិភ័យ​នៃ​ការ​ធ្មេញ​ពុក។

២. កុំ​ទទួល​ទាន​ស្ករ​កៅស៊ូ

បើ​និយាយ​​សម្រាប់​ស្ករ​គឺ​អាច​កម្ចាត់​នូវ​ក្លិន​មាត់​បាន​ភ្លាម​​ ជាពិសេស​នៅ​ពេល​ដែល​យើង​ត្រូវ​ការ​សន្ទនា​ជាមួយ​នឹង​ដៃ​គូរ ក៏​ប៉ុន្តែ​ ការ​ទំពា​ស្ករ​​​កៅស៊ូ​ក៏​មាន​ហានិភ័យ​ច្រើនជាង​ផល​ល្អ។ មនុស្ស​ដែល​ទទួល​រង​នូវ​ការ​ឈឺ​ចាប់​ថ្គាម​ ត្រូវ​បាន​គេ​ណែ​នាំ​ឱ្យ​ជៀស​វាង​ការ​ទំពា​​ស្ករ​កៅស៊ូ​ផង​ដែរ​។

៣. ប្រើ​រមៀល​ជំនួស​ដោយ​ការ​ទទួល​ទាន​ថ្នាំ​ពេទ្យ

តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​រមៀត​មិន​ត្រឹម​តែ​ដោះ​ស្រាយ​បញ្ហា​អនាម័យ​មាត់​ធ្មេញ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែម​ទាំង​អាច​ជួយ​ដល់​បញ្ហា​ធ្មេញ​ធ្ងន់ធ្ងរ​ផង​ដែរ​ដូច​ជា​ឈឺ​ធ្មេញ, ហើម​អញ្ចាញ​ធ្មេញ, រលាក​សន្លាក់​និង​ការ​វះ​កាត់។ផ្ទុយ​ទៅ​វិញ​ថ្នាំ​ពេទ្យ​អាច​ផ្ដល់​ការ​ធូរ​ស្រាល​បណ្ដោះ​អាសន្ន​ហើយ​អាច​ធ្វើ​ឱ្យ​ខូច​សុខភាព​ធ្មេញ​ក្នុង​រយៈ​ពេល​វែង។ ការ​ទទួល​ទាន​ឱសថ​អាច​ផ្ដល់​ឱ្យ​អ្នក​នូវ​ស្ថាន​ភាព​ដូច​ជា​មាត់​ស្ងួត​និង​បញ្ហា​ធ្មេញ។

៤. តែ​បៃតង​

តែ​បៃតង​សម្បូរ​ទៅ​ដោយ​សារ​ធាតុ polyphenols ដែល​ជួយ​ការពារ​បាក់តេរី​ ដែល​មាន​នៅ​ក្នុង​មាត់​។ វា​ក៏​ជួយ​បញ្ឈប់​និង​គ្រប់គ្រង​ការ​លូតលាស់​នៃ​បាក់តេរី​នៅ​ក្នុង​មាត់ ។ ​និង​កម្ចាត់​ជាតិ​​អាស៊ីដ​ដែល​នាំ​អោយ​ធ្មេញ​ពុក ហើយ​ថែមទាំង​ជួយ​ឲ្យ​មាន​ក្លិន​មាត់​បាន​ស្រស់​ថ្លា​ទៀត​។

៥.ប្រេង​ដូង​

ប្រេង​ដូង​ប្រហែល​ជា​មាន​លក្ខណៈ​ប្លែក​សម្រាប់​ធ្មេញ​ប៉ុន្តែ​វា​ត្រូវ​បាន​គេ​បញ្ជាក់​ថា​ធ្វើ​ឱ្យ​អស្ចារ្យ។ ទឹក​អាស៊ីដ lauric មាន​វត្ត​មាន​នៅ​ក្នុង​ប្រេងដូង​គឺ​ល្អ​គ្រប់​គ្រាន់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់តេរី​ដ៏​លំបាក​ដែល​មាន​នៅ​ក្នុង​មាត់​របស់​អ្នក​ដែល​បណ្ដាល​ឱ្យ​ធ្មេញ​ពុក, ដង្ហើម​អាក្រក់​។ ដោយ​គ្រាន់​តែ យក​ប្រេង​ដូង​នោះ​មក​ធ្វើ​ដូច​ជា​ទឹក​ខ្ពុរ​មាត់​តែ​ប៉ុណ្ណោះ​


ប្រភព៖ Brightside ប្រែ​សម្រួល៖ chanvutha yin