៥ យ៉ាងដែលអ្នកមិនត្រូវធ្វើក្រោយពេលញ៉ាំអាហារឆ្អែត
- 2018-01-25 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ យ៉ាងដែលអ្នកមិនត្រូវធ្វើក្រោយពេលញ៉ាំអាហារឆ្អែត
ចន្លោះមិនឃើញ
ជាទូទៅ អ្នកតែងតែមានអារម្មណ៍ថាងងុយគេង ក្រោយពេលញ៉ាំអាហារឆ្អែត ហើយពេលខ្លះអ្នកនឹងទៅគេងភ្លាមក្រោយពេលដែលញ៉ាំរួច ហើយពេលខ្លះអ្នកនឹងញ៉ាំតែមួយកែវភ្លាមៗក្រោយពេលបរិភោគឆ្អែតដោយគិតថាវាអាចជួយដល់ការរំលាយអាហារ។ ក៏ប៉ុន្តែទម្លាប់ទាំងនេះជាទូទៅផ្ដល់ផលអវិជ្ជមានច្រើនជាងវិជ្ជមានដែលពេលខ្លះអាចប៉ះពាល់ទៅសុខភាព។
ខាងក្រោមនេះជារឿង៥យ៉ាងដែលអ្នកគួរចៀសវាងធ្វើភ្លាមៗក្រោយពេលបរិភោគអាហារឆ្អែត៖
១.កុំគេងភ្លាមៗបន្ទាប់ពីបរិភោគអាហារ
បើអ្នកគេងភ្លាមក្រោយពេលបរិភោគអាហារ អ្នកនឹងចាប់អារម្មណ៍ថាអ្នកនឹងនៅតែមានអារម្មណ៍ហល់ក្រោយភ្ញាក់ ព្រោះអាហារទាំងនោះមិនត្រូវបានរំលាយនោះទេ។
២.កុំជក់បារី
ការជក់បារីមួយដើមក្រោយពេលញ៉ាំអាហារគឺស្មើនឹងការជក់បារីដប់ដើមអញ្ចឹង តែទោះជាយ៉ាងណាក៏ដោយអ្នកមិនគួរជក់បារីដែរ ព្រោះវាប៉ះពាល់ដល់សុខភាព។
៣.កុំងូតទឹក
ការងូតទឹកភ្លាមក្រោយពេលបរិភាគធ្វើឲ្យការរំលាយអាហារមានភាពយឺត ព្រោះនៅពេលងូតទឹក ចរន្តឈាមនៅជុំវិញពោះនឹងហូរទៅផ្នែកផ្សេងនៃរាងកាយដែលពន្យារល្បឿនរំលាយអាហារ។
៤.កុំញ៉ាំផ្លែឈើ
ផ្លែឈើមានប្រភេទខុសគ្នានិងមានល្បឿនរំលាយខុសគ្នាដែរ។ ញ៉ាំផ្លែឈើមុន ព្រោះវាងាយស្រួលរំលាយជាងគេ។ ផ្លែឈើគួរតែញ៉ាំមុនពេលបរិភោគអាហារមួយម៉ោង ឬ ក្រោយពេលអាហារពីរម៉ោង។ ផ្លែឈើនឹងមិនត្រូវបានរំលាយត្រឹមត្រូវនោះទេ បើអ្នកបរិភោគវាភ្លាមក្រោយពេលញ៉ាំអាហារ។
៥.កុំផឹកតែ
ទឹកតែមានជាតិអាស៊ីដដែលអាចប៉ះពាល់ដល់ដំណើរការនៃការរំលាយអាហារ។ បើសិនជាអ្នកញ៉ាំអាហារដែលមានប្រូតេអ៊ីននោះ ជាតិអាស៊ីដក្នុងតែនឹងធ្វើឲ្យវារឹងហើយពិបាកក្នុងការរំលាយ។
ប្រភព៖ healthxchange អត្ថបទ៖ សោភា