វិធីសាស្ត្រងាយៗ ជួយបណ្ដេញសត្វល្អិតចង្រៃចេញពីក្នុងផ្ទះរបស់អ្នកអស់គ្មានសល់!
- 2018-01-26 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្ត្រងាយៗ ជួយបណ្ដេញសត្វល្អិតចង្រៃចេញពីក្នុងផ្ទះរបស់អ្នកអស់គ្មានសល់!
ចន្លោះមិនឃើញ
ការដែលមានសត្វល្អិតនៅក្នុងផ្ទះ គឺជារឿងគួរឲ្យរំខានមែនទែន ហើយវិធីសាស្ត្រដែលយើងតែងតែនិយមប្រើប្រាស់ដើម្បីកម្ចាត់ពួកវានោះគឺ ការដាក់ថ្នាំពុល នៅពាសពេញផ្ទះ ត្រង់កន្លែងដែលពួកវា នៅតែម្តង។ វិធីសាស្ត្រនេះងាយស្រួល តែវាមានគ្រោះថ្នាក់មែនទែន សម្រាប់សមាជិកក្នុងគ្រួសារ ជាពិសេស គឺក្មេងៗ ដែលពួកគាត់អត់បានដឹងថាថ្នាំនោះជាថ្នាំពុលនោះឡើយ។ ដោយឃើញ ដូចនេះហើយ ទើបនូវថ្ងៃនេះផងដែរ ពីសប្បាយដើរថ្ងៃនេះសូមណែនាំពី វិធីសាស្ត្រ ងាយៗ ដែល ជួយបណ្ដេញសត្វល្អិតចង្រៃចេញពីផ្ទះរបស់អស់លោកអ្នកគ្មានសល់ មានសុវត្ថិភាពមិនប៉ះពាល់សុខភាពទេ។
១. វិធីសម្រាប់កម្ចាត់សត្វកន្លាត
ហាន់ខ្ទឹមបារាំង១មើម ឲ្យទៅជាដុំតូចៗ លាយជាមួយនឹងម្សៅ Baking soda១ស្លាបព្រាបាយ រួចយកទៅដាក់នៅត្រង់កន្លែងដែលមានសត្វកន្លាតឆ្លងកាត់ទៅមក។
២. វិធីសម្រាប់កម្ចាត់សត្វស្រមោច
រោយម្សៅពោត នៅត្រង់កន្លែងដែលឧស្សាហ៍ឃើញមានសត្វស្រមោចរោម និងពាំចំណីអាហារទៅមក ក្នុងរយៈពេលពីរ ទៅ៣សប្តាហ៍អ្នកនឹងឃើញលទ្ធផលជាក់ជាមិនខាន។
៣. វិធីសម្រាប់កម្ចាត់សត្វមូស
ចាក់ប្រេងឡាវ៉េនដឺ ឬប្រេងជីអង្កាម ១-៣ ដំណក់ នៅលើអេប៉ុងថ្មីមួយ រួចយកអេប៉ុងនោះដាក់ចូលក្នុងក្រឡ ហើយបិទគម្របឲ្យជិតទុករយៈពេល ២៤ម៉ោង បន្ទាប់មកបើកគម្របក្រឡនោះចេញ ដើម្បីឲ្យកិ្លនរបស់ ប្រេងឡាវ៉េនដឺ ឬប្រេងជីអង្កាម សាយភាយពាសពេញបន្ទប់នោះសត្វមូសនឹងរត់បាត់អស់។
ប្រភព៖ Brightside ប្រែសម្រួល៖ Khou Sophy