ចេកអាំងពិសេសអ្នកកំពង់ឆ្នាំង គ្រាន់តែលឺក៏ចង់សាកដែរ
- 2018-01-26 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេកអាំងពិសេសអ្នកកំពង់ឆ្នាំង គ្រាន់តែលឺក៏ចង់សាកដែរ
ចន្លោះមិនឃើញ
ចេកអាំងពិសេសអ្នកកំពង់ឆ្នាំង គ្រាន់តែលឺក៏ចង់សាកដែរ ព្រោះតែនៅទីកន្លែងនេះមានសេវាកម្មរហ័សទាន់ចិត្ត និងមានចំណុចពិសេសនោះ លើចេកអាំងចេកគឺថាមានខ្ទិះដូងនិងសរសៃដូងលាបពីលើចេកធ្វើអោយកាន់តែឈ្ងុយឆ្ងាញ់ ជាមួយនឹងតម្លៃសមរម្យ ក្នុងមួយ(ចង្កាក់១០០០រៀល)។
ថែមទាំងមានពោតអាំងថ្មីៗទៀតដែលមានរសជាតិថ្មីប្លែកមិនធ្វើឲ្យប្រិយមិត្តខកបំណងទេ ល្បីថាបើកលក់ប្រហែលជាជិត២០ឆ្នាំហើយ ជាងនេះទៅទៀត ភ្ញៀវទេសចរនិងអ្នកដំណើរដែលជិះកាត់ គឺមិនដែលជិះហួសទេគឺតែងតែឈប់ ទិញនៅកន្លែងលក់ចេកអាំងរបស់អ្នកមីងធីសិនបានទៅមុនបន្តទៀត ។ តោះ ថ្ងៃនេះទៅសាករសជាតិថ្មីនេះទាំងអស់គ្នារាងឆ្ងាយតិចហើយប្រិយមិត្តកំពង់ឆ្នាំង។
អាសយដ្ឋាន ផ្ទះលេខ A៦២ ក្រុមទី៥ ភូមិទី១សង្កាត់ខ្សាម ខេត្តកំពង់ឆ្នាំង
លេខទូរសព្ទ ០៧០ ៨៧៧ ១០៦
អត្ថបទ៖ Mean Sila