បាយ​ស្រែក្នុង​ក្រុង​ ជឿ​តាម​សប្បាយ​ដើរ​ដឹង​ថា​ឆ្ងាញ់​!!!

  • 2018-01-27 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ពី​ថា​ពេល​បាយ​ម្ដង​ៗ​មិន​ដឹង​ថា​ទៅ​រក​ញ៉ាំ​​នៅ​ទី​ណា​ទេ​មែន​អត់​? ថ្ងៃ​នេះ​សប្បាយ​ដើរ​សូម​ណែនាំ​កន្លែង​ញ៉ាំ​បាយ​មួយ​កន្លែង​ដែល​ពិសេស​មែន​ទែន​នោះ​គឺ​ បាយ​ស្លឹក​ឈូក​ ដែល​អ្នក​រាល់​គ្នា​តែង​ហៅ​ថា​បាយ​វត្ត​នោះ​អី​។ ​

​បាយ​ស្លឹក​ឈូក​ ​ឈ្មោះ​ប្លែក​ណាស់​មែនទេ​​ គឺ​​ថា​មក​ពី​បង​ប្រុស​វិទូ​ដែល​ជា​ម្ចាស់​ហាង​ ហើយ​គាត់​​មាន​ភាព​ច្នៃ​ប្រឌិត​បាន​យក​ សំបក​ស្លា​មក​ធ្វើ​ជា​ចាន​ យក​ស្លឹក​ស្រទប​​ឈូក​ ,ចេក​ មក​ប្រើប្រាស់​ក្នុង​ការ​វេច​ខ្ចប់​ និង​ដាក់​សម្រាប់​ភ្ញៀវ​បរិភោគ​។ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​រសជាតិ​អាហារ​ ឆ្ងាញ់​​ ដែល​មាន​ដូចជា បាយ​ស្លឹក​ឈូក​ បាយ​ឆ្អឹងជំនី​អាំង​អំបិល​ម្ទេស​ បាយ​សាច់​គោ មិន​ត្រឹម​តែ​មាន​បាយ​ប៉ុណ្ណោះ​ទេ​ក៏​មាន​គុយទាវ​ហ្វឺរ និង​ភេសជ្ជៈ​ផង​ដែរ​។

ចង់​ដឹង​ថា​ បាយ​ស្លឹក​ឈូក​ មាន​លក់​នៅ​ឯណា​ទេ​?​ គឺ​ថា​បាយ​នេះ​លក់​នៅ​ក្នុង​ហាង Frank coffee ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​ស្វាយ​ពពែ​។ ​​​

តោះ​ !!! ​មក​ប្ដូរ​បរិយាកាស​បាយ​ក្រោម​ដើម​ឈើ ក្នុង​វត្ត​ស្វាយ​ពពែ​ម្តង​មើល ចាំ​អង្កាល​ទៀត​ទៅ​ជាមួយ​សប្បាយ​ដើរ​ថ្ងៃ​នេះ។

អាសយដ្ឋាន បរិវេណ​វត្ត​ស្វាយ​ពពែ ផ្លូវ​សុធារស បញ្ឆិតAeon Mall លេខ​ទូរស័ព្ទ​ទំនាក់ទំនង ០១២ ៤៤៩ ៨៨៩ ​ ​


អត្ថបទ៖​ Mean Sila