មក​រៀន​ខ្ចប់​ផ្កា​ស្អាត​ៗ ​ទុក​ superrise មិត្ត​ស្រី ក្នុងValentine's day

  • 2018-01-29 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ទៅ​​មិន​ដល់​ប៉ុន្មាន​ សប្ដាហ៍​ទៀត​ទេ​គឺ​ថា​ដល់​ថ្ងៃ​ Valentine's day ហើយ​ គឺ​ថា​ហ្នឹង​មាន​គេ​ដាក់​លក់​ផ្កា​ព្រោង​ព្រាត​ហើយ​នៅ​តាម​ផ្លូវ​។ ហើយ​ពិសេស​នោះ​គឺ​ឃើញ​ថា​បុរស​ៗ​ប្រាកដ​ជា​ឆ្លេឆ្លា ដើរ​រក​ទិញ​ផ្កា​ទុក​ជូន​មិត្ត​ស្រី​ជា​ទី​ស្រលាញ់​មិន​ខាន​។​​​ ប៉ុន្តែ​ប្រសិន​បើ បុរស​ៗ ​ចេះ​ខ្ចប់​ធ្វើ​ផ្កា​​ដោយ​ផ្ទាល់​ដៃ​ខ្លួន​​ឯង ហើយ​ទុក​ជូន​ទៅ​ អ្នក​ដែល​ជា​ទី​ស្រលាញ់​ហ្នឹង​ដឹង​កាន់​តែ​រំភើប​ចិត្ត​លើស​ហ្មង ។ ថ្ងៃ​នេះ Sabay ដើរ​បង្ហាញ​ពី​ការ​ខ្ចប់​ផ្កា​ស្រស់​ដែល​ធ្វើ​ផ្ទាល់​ដៃ​សាមញ្ញៗ ងាយ​ស្រួល​ធ្វើ​ ហើយ​ស្អាត​ទៀត សម្រាប់​អ្នក​មិន​ដែល​ធ្វើ​សោះ​គ្រាន់​តែ​មើល​​វីដេអូ​ខាង​ក្រោម​នេះ​ក៏​អាច​ធ្វើ​បាន​ភ្លាម ។

ប្រិយមិត្ត​ណា​បាន​រៀន​ធ្វើ​ហើយ ជួយ​ប្រាប់ Sabay ដើរ​វិញ​ផង​ណា! សម្ភារៈ​ដូចជា៖ ផ្កា​ស្រស់​ប្រភេទ​ណា​មួយ​ក៏​បាន​តាម​ការ​ចូល​ចិត្ត កន្ត្រៃ ក្រដាស​ខ្ចប់​( យក​ព៌ណ​សឺម៉ី​ក៏​បាន) ​ ផ្លាស្ទិច ខ្សែ​ចង​បូ ស្កុត ។ ​​

តោះ​មក​ទស្សនា​ពីរបៀប​ ខ្ចប់​ផ្កា​ងាយ​ៗ ៖

បន្ទាប់​ពី​ទស្សនា​ហើយ​ ឃើញ​ថា​ស្រួល​ធ្វើ​ណាស់​មែនទេ​ ហើយ​សម្ភារៈ​សម្រាប់​ខ្ចប់​ក៏​ងាយ​នឹង​រក​ទិញ​ដែល​នៅ​ចាំ​អី​ទៀត​ !!!

​អូហ៍​ ! ស្រី​ៗ​ក៏​អាច​ធ្វើជូន​អ្នក​ជាទី​ស្រលាញ់​ ដូច​ជា​ម៉ាក់​ប៉ា​ ក៏​បានដែរ​ណា... ​


អត្ថបទ៖ ស្រីអូន​