អត់លេងសើចទេណា អ្នកកាត់ចិនចំ អត់ភ្លេចរបស់៣យ៉ាងនេះដាច់ខាតពេលសែនឲ្យដូនតា
- 2018-01-30 02:50:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់លេងសើចទេណា អ្នកកាត់ចិនចំ អត់ភ្លេចរបស់៣យ៉ាងនេះដាច់ខាតពេលសែនឲ្យដូនតា
ចន្លោះមិនឃើញ
នៅពេលមានពីធីបុណ្យចូលឆ្នាំចិន ជំនឿប្រជាជនជាប់សែស្រឡាយចិន មានការគោរពប្រណិប័តន៍ នូវជំនឿផ្សេងៗជាច្រើនក្នុងនោះ មានការបិទយ័ន្តផ្ទះ មានការដុតផាវ មានការលោតម៉ុងសាយ មានការសែនព្រេន មានការដុតក្រដាស ដុតធូបនៅព្រះវិហារ ការនាំយកអំពៅខ្មៅ និងស្លឹកមៀន និងការតាំងផ្កាអង្គសីលក្នុងផ្ទះជាដើម ។ល។
ទន្ទឹមគ្នានោះ អាជីវករលក់គ្រឿងរបស់សែនសម្រាប់ចិននៅផ្សារអូរឫស្សី បានផ្ដាំផ្ញើដល់ប្រជាជនខ្មែរកាត់ចិនតិចៗមួយចំនួន ដែលសែនចិនផងនោះ គួរកុំភ្លេចដាច់ខាតរបស់ទាំង៣នេះដាច់ខាត មានដូចជា៖
១. គោមក្រហម១គូ សម្រាប់បណ្ដេញរឿងឧបទ្រុបចង្រៃ
២. ក្រដាសបិតផ្ទះទុយលាង និងហឹប ១គូ ឬច្រើនជាងនេះ សម្រាប់ហៅលាភសំណាងចូលផ្ទះ
៣. អាំងប៉ាវ សម្រាប់ដាក់សារជូនពរនៅខាងក្រៅ និងលុយនាំសំណាងនៅខាងក្នុង
អាជីវករជនជាតិចិន សូមមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា ឲ្យអាំងប៉ាវសុខសប្បាយ ប៉ុន្តែគេមិនមែនឲ្យសម្រាប់តែក្មេងៗទេ។ ឧទាហរណ៍ អ្នកដែលមានគ្រួសារ ពេលដល់ចូលឆ្នាំ ត្រូវជូនអាំងប៉ាវជូនចាស់ព្រឹទ្ធាចារ្យ ដើម្បីជូនពរបានសុខភាពល្អ និងអាយុវែង សុខសប្បាយ។ នៅតាមក្រុមហ៊ុនក៏ចឹងដែរ នៅពេលជូនកាដូដល់បុគ្គលិក គេជូនជាអាំងប៉ាវដើម្បីឲ្យមានលាភ៕
ចុចអាន៖
អត្ថបទ៖ ស៊ិន សាវេត