៣វិធីជួយឲ្យក្រចកដុះលឿនស្អាត ត្រឹមតែមួយសប្ដាហ៍ឃើញលទ្ធផល
- 2018-01-30 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣វិធីជួយឲ្យក្រចកដុះលឿនស្អាត ត្រឹមតែមួយសប្ដាហ៍ឃើញលទ្ធផល
ចន្លោះមិនឃើញ
ក្រចកដៃវែងស្អាត គឺមានភាពទាក់ទាញណាស់ពិសេសចំពោះសម្រាប់នារី ។ ប៉ុន្តែក្រចកយើងឆាប់វែងរឹងមាំស្អាត មិនមែនជាកិច្ចការងាយស្រួលនោះទេ។ ក្រចកត្រូវការជាតិប្រូតេអ៊ីនKeratin ដែលជំនួយដល់ក្រចកក្នុងការលូតលាស់ឲ្យបានល្អប្រសើរ។ចំពោះបញ្ហាដែលក្រចកតែងតែដុះយឺតគឺដោយសារតែខ្វះសារធាតុចិញ្ចឹម បញ្ហាសុខភាពមួយចំនួន ឬក៏ដោយសារការផ្លាស់ប្ដូរអ័រម៉ូន។
ប៉ុន្តែមានវិធីធម្មជាតិខ្លះដែលធ្វើឲ្យក្រចកឆាប់ដុះលឿនហើយរឹងមាំស្អាតទៀត ។ វិធីទាំងនោះងាយស្រួលហើយមានប្រសិទ្ធភាពលឿនទៀត។
១. ប្រើខ្ទឹមស
ខ្ទឹមសមានប្រសិទ្ធភាពខ្លាំងជួយក្រចកឲ្យដុះបានឆាប់រហ័ស ហើយនឹងជួយឲ្យក្រចករឹងមាំ។ វិធីងាយគ្រាន់តែយកខ្ទឹម មកចិត ហើយយកដុះនៅលើក្រចក ឬក៏ចិតខ្ទឹមសជាបន្ទះហើយ យកមកបិទលើក្រចកទុកប្រហែល ពី១០នាទី ទៅ១៥នាទីរួចលាងទឹកចេញ។
២.បន្ថែម Vitamin Eទៅលើក្រចក
Vitamin E គឺប្រភពដ៏ល្អសម្រាប់ ជំនួយដល់សក់និងក្រចក។ វិធីងាយ គឺយើងយក Vitamin E ទៅលាយជាមួយនឹងប្រភេទប្រភេទទៀត ឬក៏លាយជាមួយនឹងទឹកក្ដៅ ហើយដាក់ត្រាំ ប្រហែលជា២ទៅ៣នាទី។
៣. ពេលវេលាដែលក្រចកត្រូវការ
ក្រចកដុះលឿនគឺនៅក្នុងអំឡុងពេលយប់ នេះហើយជាពេលល្អសម្រាប់ថែរក្សាក្រចក។ ដូចនេះហើយអ្នកគួរតែសម្អាតក្រចកហើយ អាចយកប្រេងវីតាមីនអ៊ី មកជូតនៅលើក្រចក ហើយយកស្រោមដៃមកពាក់ រហូតដល់ព្រឹកចាំដោះចេញ។
វិធីខាងលើទាំងអស់នេះ គឺមានប្រសិទ្ធភាពខ្ពស់អ្នកអាចសាកល្បង មិនដល់១សប្ដាហ៍អ្នកនឹងឃើញពីលទ្ធផលជាក់ជាមិនខាន។
ប្រភព៖ alivetales ប្រែសម្រួល៖ chanvutha yin