ចង់បានញ៉ាំ គ្រឿងសមុទ្រស្រស់ៗពីកំពត អាចរកបាននៅ “នេសាទ” នេះ !!!
- 2018-01-30 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានញ៉ាំ គ្រឿងសមុទ្រស្រស់ៗពីកំពត អាចរកបាននៅ “នេសាទ” នេះ !!!
ចន្លោះមិនឃើញ
ឥឡូវនេះមិនចាំបាច់ជិះទៅឆ្ងាយដល់សមុទ្រដើម្បីបានញ៉ាំគ្រឿងសមុទ្រស្រស់ៗទេ មកតែម្តុំទូលទំពូងរកហាង “នេសាទ” មក ក៏អាចភ្លក់រសជាតិបង្គា ក្ដាម មឹកស្រស់ៗបានដែរ។ គ្រឿងសមុទ្រនៅទីនេះគឺយកផ្ទាល់មកពីអ្នកនេសាទខេត្តកំពត ហើយមានជម្រើសមុខម្ហូបជាច្រើនដូចជា អយស្ទ័រស្រស់ៗ ឆាក្ដាមម្រេចខ្ចី មឹកអាំង សម្លតុងយ៉ាំនិងមុខម្ហូបជាច្រើនមុខទៀត។
បើនិយាយពីបរិយាកាសវិញ ក៏រៀបចំបានយ៉ាងស្រស់ស្អាតមានអារម្មណ៍ដូចនៅសមុទ្រផ្ទាល់តែម្ដង។
សម្រាប់អ្នកដែលចាប់អារម្មណ៍ គឺអាចមកភ្លក់រសជាតិអាហារនៅទីនេះ ដែលមានបើកបម្រើជូនពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង១១យប់។
ទីតាំង៖ ផ្លូវ១២៣ កែងផ្លូវ៤៥០ សង្កាត់ទូលទំពូង ខណ្ឌចំការមន
ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ NESAT SEAFOOD HOUSE
អត្ថបទ៖ ដាលីន