តោះ មករៀនធ្វើម៉ាសបិទមុខ ថែរក្សាសម្រស់ដោយខ្លួនឯង !!!
- 2018-01-31 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ មករៀនធ្វើម៉ាសបិទមុខ ថែរក្សាសម្រស់ដោយខ្លួនឯង !!!
ចន្លោះមិនឃើញ
មិនងាយមានពេលសម្រាប់ថែរក្សាសម្រស់ខ្លូនឯងនោះទេ ចំពោះអ្នកដែលរវល់នឹងការងារ ឬអ្នកដែលកំពុងសិក្សានោះ ។ ពេលខ្លះសឹងតែចង់ខ្លាចខ្លួនឯងពេលដែលឆ្លុះកញ្ចក់ឃើញខ្លួនឯងម្ដងៗ និយាយពីថាមុខឡើងគ្មានជីវជាតិអីតិច។ តោះ ថ្ងៃនេះសប្បាយដើរដឹងថាអ្នកទាំងអស់គ្នាឈប់សម្រាកក៏ចង់បង្ហាញ ពីរបៀបធ្វើម៉ាសបិទមុខដែលផ្សំឡើងពី ផ្លែឈើ ដល់អ្នកទាំងអស់ សាកល្បងក្រែងលោ ចាប់អារម្មណ៍ហើយបានស្អាតទាំងអស់គ្នា ។ តោះ ទៅធ្វើម៉ាសបិទទាំងអស់គ្នា៖
ដោយគ្រឿងផ្សំមាន តែ ផ្លែStrawberry និងក្រូចឆ្មារ ប៉ុណ្ណោះ ៖
Strawberry កិនម៉ត់ ១\៤ កែវ
ទឹកក្រូចឆ្មារ ២ស្លាបព្រា
ទឹកឃ្មុំ ១ស្លាបព្រា
ទឹកដោះគោយ៉ាអួរ១ស្លាបព្រា
វិធីលាយ៖ ដាក់គ្រឿងផ្សំទាំងអស់ច្របូលបញ្ចូលគ្នាអោយសព្វប៉ុន្តែកុំអោយខាប់ពេក។ លាបអោយសព្វពេញផ្ទៃមុខហើយទុកពី៨ ទៅ ១០នាទី។លាងចេញជាមួយទឹកក្តៅឫ ជូតចេញជាមួយកន្សែងហើយលាងនឹងទឹកត្រជាក់។
Strawberry មានផ្ទុកទៅដោយ សារជាត salicylic acid ល្អសម្រាប់ស្បែកមានមុន ហើយក្រូចឆ្មារអាចជួយរឹតបន្តឹងឬសស្បែកនិងម្ចាត់កោសិកាចាស់ៗ និង ខូច។ ម៉ាសប្រភេទនេះល្អសម្រាប់ស្បែកមុខ មានខ្លាញ់ និងស្បែកមានបញ្ហា។
អត្ថបទ៖ chanvutha yin